ផ្ទុះការចាប់អារម្មណ៍ នៅពេលតារាស្រីល្បីឈ្មោះរបស់សហរដ្ឋអាមេរិក Ariana Madix ជ្រើសរើសឈុតដែលច្នៃដោយកូនខ្មែរប្រ៊េន ALmée Couture ដើម្បីចូលរួមកម្មវិធី world-premiere ដែលប្រមូលផ្ដុំទៅដោយតារា Hollywood ល្បីៗ ក្នុងពិភពលោក។

តារាស្រីអាមេរិក Ariana Madix ដែលគេស្គាល់ថា ជាពិធីការិនីទូរទស្សន៍ ជាតារាសម្តែង ជាម៉ូឌែល និង ជាសហគ្រិនផងនោះ នាងបានគ្រងឈុតរបស់ប្រ៊េន ALmée ចូលរួមកម្មវិធីសម្ពោធរឿងមួយដែលមានចំណងជើងថា Wuthering Heights កាលពីថ្មីៗ។
នេះមិនមែនលើកដំបូង ដែលប្រ៊េន ALMÉE របស់កូនខ្មែរ បង្ហាញលើឆាកអន្តរជាតិ ដ្បិតរ៉ូបដែលតារាស្រីរូបនេះបានស្លៀកចូលរួមកម្មវិធីខាងលើ ក៏ធ្លាប់បានបង្ហាញវត្តមានបង្ហាញម៉ូដនៅក្នុងព្រឹត្តិការណ៍ Sanya Bridal Fashion Week 2025 នៅឯប្រទេសចិន។
គួរឱ្យដឹងថា ក្រៅពីតារាស្រីខាងលើ កន្លងមកក៏មានតារាចម្រៀងចិន និង បវរកញ្ញាអន្តរជាតិល្បីៗបានជ្រើសរើសឈុតរបស់ប្រ៊េន ALMÉE សម្រាប់ពាក់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ធំៗលំដាប់អន្តរជាតិផងដែរ៕





រូបភាព ៖ ALMÉE
























Account
Security
Favourite Content