៥ ចំណុចធំៗ ទាក់ទាញចិត្ត Fahn ពី Dancer បោះជំហានចូលវិស័យបង្ហាញម៉ូដ

គេមើលឃើញថា វិស័យម៉ូដនៅកម្ពុជាចាប់ផ្តើមរើបឡើងវិញបណ្តើរៗទៀតហើយ ក្រោយរងផលប៉ះពាល់​ដោយសារវិបត្តិកូវីដ-១៩។ ស្របពេលវិស័យម៉ូដចាប់ផ្តើមកម្រើក វិស័យម៉ូដែលក៏ចាប់ផ្តើមងើបឡើងវិញដូចគ្នា ជាក់ស្តែងរយៈពេលចុងក្រោយនេះ អ្នកច្នៃម៉ូដក្នុងស្រុកជាច្រើនបានបើក Casting តារាម៉ូដែលថ្មីៗ ដើម្បីដើរបង្ហាញម៉ូដ Collection ថ្មីរបស់ពួកគេយ៉ាងព្រោងព្រាត។ 

ក្រឡេកមក ស្រីស្អាតរាងតូចច្រឡឹង Fahn (ហ្វាន) ដែលមានឈ្មោះពិតថា ធូ ដាណុច ជាអតីតក្រុមរាំល្បីឈ្មោះ និងបច្ចុប្បន្នជា Influencer វ័យក្មេងដ៏មានប្រជាប្រិយភាពម្នាក់ ក៏បានវិវត្តន៍ខ្លួនមកជាតារាម៉ូដែលម្នាក់ផងដែរ ដោយនាងរមែងលេចមុខដើរបង្ហាញម៉ូដសម្លៀកបំពាក់ឱ្យអ្នកច្នៃម៉ូដក្នុងស្រុកជាបន្តបន្ទាប់ ជាពិសេស គឺនាងតែងបញ្ចេញរូបថតបែបហ្វេសសិនលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម យ៉ាងទាក់ទាញឱ្យអ្នកគាំទ្របានឃើញ។

ការវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័សរបស់ Fahn ពីសមាជិកក្រុមរាំ​មកជាតារាម៉ូដែល មានសមត្ថភាពអាចដើរបង្ហាញម៉ូដ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង រហូតមានអ្នកចោតជាសំណួរថា វាមានអ្វីពិសេសទាក់ចិត្ត Fahn ឱ្យបោះជំហានចូលវិស័យនេះ?

ឆ្លើយតបចម្ងល់នេះ Fahn ថា ការពិតទៅនាងស្រលាញ់ចូលចិត្តវិស័យម៉ូដែលច្រើនឆ្នាំមកហើយ តែមិនទាន់មានឱកាស និងមិនទាន់ហ៊ានសាកល្បងព្រោះគិតថា វិស័យនេះគេមានកំណត់កម្រិតស្តង់ដារ ទើបតែឆ្នាំ ២០២២ នេះ ដែលរូបនាងក្លាហានហ៊ានបោះជំហានចូល Casting កម្មវិធីដែលគេបើករើសម៉ូដែល។ មិនលាក់បាំងនោះទេ ទម្រាំអាចដើរមកដល់ចំណុចនេះ Fahn បរាជ័យការ​ Casting ជិត ១០ កន្លែងមកហើយ ប៉ុន្តែនាងនៅតែព្យាយាម ដោយរក្សាជំហរថា «ការធ្លាក់ Casting មិនមែនមកពីយើងមិនល្អគ្រប់គ្រាន់ តែអាចមកពីយើងមិនត្រូវស្តង់ដារដែលអ្នកច្នៃម៉ូដគេចង់បាន» ដូចនេះ ទើបនាងបន្តដើរ Casting រហូតធ្វើបានដូចពេលនេះ។ វាមានកត្តាគួបផ្សំច្រើនចំណុចទាក់ទាញចិត្ត Fahn ឱ្យបោះជំហានចូលវិស័យបង្ហាញម៉ូដ និងម៉ូដែល។ ចំណុចធំៗនោះមានដូចជា៖

១. ដំបូងឡើយវិស័យហ្វេសសិននៅកម្ពុជាមិនសូវធំប៉ុន្មានទេ តែឥឡូវវិស័យនេះ​ធំ ហើយមនុស្សម្នាក់ៗក៏ឱ្យតម្លៃការស្លៀកពាក់ខុសៗគ្នា នេះជាចំណុចសំខាន់បំផុត

២. វិស័យហ្វេសសិន ផ្តល់ឱកាសឱ្យគ្រប់គ្នាបានធ្វើអ្វីដែលខ្លួនឯងស្រលាញ់ 

៣. វិស័យហ្វេសសិន បង្រៀនយើងឱ្យចេះផ្តល់ទំនុកចិត្តឱ្យខ្លួនឯង និងមនុស្សជុំវិញខ្លួន

៤. វិស័យហ្វេសសិន ជំរុញទឹកចិត្តយើងឱ្យក្លាហានជាងមុន ហ៊ានសាកល្បងអ្វីថ្មីៗ

៥. មនុស្សបច្ចុប្បន្នផ្តល់តម្លៃដល់ហ្វេសសិនច្រើន

បើទោះបីជាបច្ចុប្បន្ន Fahn បានងាកខ្លួនចូលមកវិស័យបង្ហាញម៉ូដ និងម៉ូដែលច្រើន តែចិត្តនាងនៅតែដក់ជាប់ និងនឹករលឹកដល់អាជីពចាស់ជាខ្លាំង។ ម៉ូដែលថ្មីថ្មោងរូបនេះថា ប្រសិនមានឱកាសនាងនៅតែរាំដូចមុន គ្មានអ្វីត្រូវឱ្យនាងបោះបង់ការរាំនោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ