នៅព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៣ Kai សមាជិកក្រុមចម្រៀងបុរសល្បី EXO បានចូលទៅបន្ទាយហ្វឹកហាត់ថ្នាក់មូលដ្ឋានដើម្បីត្រៀមខ្លួនចូលបម្រើកងទ័ពជាផ្លូវការក្រោយបញ្ចប់ការហ្វឹកហាត់។

មែនទែនទៅ ដំណឹងដែល Kai ចូលបម្រើកងទ័ពត្រូវបានប្រកាសភ្លាមៗ ដែលធ្វើឱ្យមហាជន និងក្រុមអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលខ្លាំង ព្រោះបើតាមគម្រោងការលោកនឹងត្រូវចូលបម្រើកងទ័ពនៅចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤។

ជាមួយគ្នាដែរ Kai ក៏បាន live និយាយជាមួយអ្នកគាំទ្រក្នុងបណ្ដាញសង្គមអ៊ីស្ដាក្រាមថា ដំណឹងចូលបម្រើកងទ័ពពិតជាភ្លាមៗ សូម្បីតែលោកក៏ទើបដឹងដូចគ្នា។ លោកបានត្រៀមនូវរឿងជាច្រើនសម្រាប់ធ្វើជូនអ្នកគាំទ្រប៉ុន្ដែគួរឱ្យសោកស្ដាយ លោកមិនទាន់អាចធ្វើបានដោយសារត្រូវចូលបម្រើកងទ័ពភ្លាមៗ។ ប៉ុន្ដែ Kai បានលើកឡើងថា បន្ទាប់ពីត្រឡប់វិញលោកនឹងបង្ហាញអ្វីដែលខ្លួនបានត្រៀមទុកជូនដល់អ្នកគាំទ្រ។

គួររំឭកថា Kai ជាសមាជិកទី ៧ ក្នុងក្រុម EXO ដែលបានចូលបម្រើកងទ័ព បន្ទាប់ពី XiuMin, Chen, Suho, Chanyeol, Beakhyun និង D.O។ Kai នឹងត្រឡប់មកជួបអ្នកគាំទ្រវិញនៅដើមឆ្នាំ ២០២៥ ខាងមុខ៕
























Account
Security
Favourite Content