“Pop Out” បទល្បីរបស់ N.John ទាក់ចិត្ត សមាជិក ENHYPEN Niki

បើ​ទោះ​​​បទចម្រៀង “Pop Out” របស់​ N.John ជាតារា​ប្រុស​ខ្មែរ និងកំពុង​រះ​លើ​ឆាក​អន្តរជាតិ​ បើ​ទោះ​ជា​ចេញ​យូរ​ខែ​មក​ហើយ​ក៏​ដោយ ក៏​នៅ​តែ​អាច​​ទាក់​ចិត្ត​តារា K-Pop ម្នាក់​ទៀត​ហើយ​នោះ គឺ​តារា​ប្រុស Niki ដែល​ជា​សមាជិក​ក្រុម ENHYPEN ដ៏​ល្បី។

Niki ដែល​ជា​សមាជិក​ជនជាតិ​ជប៉ុន​ក្នុង​ក្រុម K-Pop ENHYPEN បាន​រាំ challenges បទ “Pop Out” និង​បាន​ផុស​លើ Instagram កាលពី​ថ្ងៃ ២២ ខែ​មីនា ឆ្នាំ ២០២៦ កន្លង​ទៅ និង​មាន​អ្នក​ចុច Like រហូត​ទៅ​ដល់​ជាង 1M ឯណោះ ដែល​គិត​មក​ទល់​ពេល​នេះ​មិន​ទាន់​បាន ២៤ ម៉ោង​ផង។

បទ “Pop Out” របស់ សុវត្ថិ មុនីនាគ ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ក្នុង​នោះ​មាន​តារា K-Pop ជាច្រើន​ក៏​បាន​រាំ challenges ច្រើន​គ្នា​ដែរ ក្នុង​នោះ​មាន Ahyeon សមាជិក​ក្រុម​ចម្រៀង K-Pop នារី BabyMonster ក៏​លេង​បទ​នេះ​ដែរ ហើយ​ក៏​នៅ​មាន​ក្រុម K-Pop ដទៃ​ទៀត​ដែរ។

វីដេអូ​ត្រឹម ១៣ វិនាទី ដែល​មាន Nishimura Riki ឬ Niki បាន​រាំ​ធ្វើឲ្យ​អ្នក​គាំទ្រ​ខ្មែរ កាន់តែ​ស្រលាញ់ និង​ចូលចិត្ត ENHYPEN ថែម​ទៀត។ ចំណែក​ម្ចាស់​បទ N.John ក៏​បាន share បន្ត​ពី Enhypen ដែរ។

កេរ្តិ៍ឈ្មោះរបស់​តារា​ខ្មែរ N.John កាន់តែ​ល្បីល្បាញ និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​នៅ​ពេល​បាន​ប្រកប​អាជីព​នៅ​អាមេរិក និង​មាន​ក្រុម​ការងារ​ដែល​សុទ្ធ​សឹង​ជា​អ្នក​ផលិត​លំដាប់​អន្តរជាតិ​ក្នុង​នោះ​មាន​ដូចជា Ebenezer, Rapper​ ដ៏ល្បីអាមេរិក The Game និង Alyssa Santos៕

វីដេអូពេញ៖https://www.instagram.com/p/DWLXeopgNCi/

រូបភាព៖ N.JOHN និង ENHYPEN



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *