ការ Comeback របស់ BTS ជះផលចំណេញដល់វប្បធម៌កូរ៉េ លើសតែពីវិស័យខេប៉ុប

កាលពីរាត្រីថ្ងៃទី២១​ ខែមីនា កន្លងទៅ ក្រុមចម្រៀងខេប៉ុបប្រជាប្រិយភាពលំដាប់សកល BTS បានវិលត្រឡប់មករួមគ្នាជាថ្មីក្នុងរយៈពេលជិត ៤ឆ្នាំតាមរយៈកម្មវិធីប្រគំតន្រ្ដី Arirang នៅទីលានប្រវត្តិសាស្ត្រ Gwanghwamun កណ្ដាលទីក្រុងសេអ៊ូល ខណៈនេះជាយុទ្ធសាស្ត្រមួយផ្នែកជួយរុញវប្បធម៌កូរ៉េឱ្យលេចធ្លោលើឆាកអន្តរជាតិ។

ជាក់ស្ដែង បុរសទាំង ៧រូប ទទួលបានការអនុញ្ញាតពិសេសពីទីភ្នាក់ងារបេតិកភណ្ឌកូរ៉េដើម្បីរៀបចំកម្មវិធីនៅទីលានប្រវត្តិសាស្ត្រ ដែលជាខ្លោងទ្វារធំនៃព្រះរាជវាំង Gyeongbokgung តាំងពីសម័យរាជវង្ស Joseon។ អ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថា នេះគឺជាកម្មវិធីប្រគំតន្រ្តីដ៏ធំដំបូងគេបង្អស់ដែលប្រារព្ធឡើងនៅទីតាំងនេះជាមួយនឹងអ្នកគាំទ្រមកពីជុំវិញពិភពលោក ខណៈក៏មានការផ្សាយបន្តផ្ទាល់ទៅកាន់ពិភពលោកផងដែរ។

កញ្ញា Betty Filip អាយុ ៣៣ ឆ្នាំ មកពីរដ្ឋ Minnesota សហរដ្ឋអាមេរិក បានផ្លាស់មករស់នៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៣ ដោយសារតែក្តីស្រឡាញ់ចំពោះ BTS។ ទោះបីជាមិនទទួលបានសំបុត្រសម្រាប់ការប្រគំតន្ត្រីក៏ដោយ ក៏នាងបានមកដល់ទីតាំងតាំងពីម៉ោង ៥:៣០ ព្រឹក ដើម្បីការពារកុំឱ្យខកខាននូវអ្វីដែលនាងហៅថាជា “ពេលវេលាប្រវត្តិសាស្រ្ត”។

កញ្ញា Betty Filip បានប្រាប់សារព័ត៌មាន NBC News ថា៖ “BTS បានណែនាំខ្ញុំឱ្យស្គាល់វប្បធម៌កូរ៉េ ហើយចំពេលដែលជីវិតរបស់ខ្ញុំត្រូវការការផ្លាស់ប្តូរ ដូច្នេះខ្ញុំក៏សម្រេចចិត្តលាឈប់ពីការងារ ហើយមកសាកល្បងផ្សងព្រេងនៅទីនេះ។ ខ្ញុំបានរៀនស្រឡាញ់ប្រទេសកូរ៉េតាមរយៈពួកគេ ដូច្នេះការផ្លាស់មកទីនេះគឺជាជម្រើសតែមួយគត់ គ្មានកន្លែងណាផ្សេងដែលខ្ញុំចង់ទៅនោះទេ”។

ស្ត្រីជនជាតិអាមេរិករូបនេះ បាននិយាយដល់កម្មវិធីប្រគំតន្ត្រី Comeback នេះថា៖ “វាមិនត្រឹមតែជាពេលវេលាដ៏អស្ចារ្យសម្រាប់ឧស្សាហកម្មតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសកូរ៉េខាងត្បូង វប្បធម៌ និងប្រវត្តិសាស្ត្រកូរ៉េផងដែរ។ ការសម្ដែងនេះពិតជាមិនធ្លាប់មានពីមុនមក។ ការបានឃើញដោយផ្ទាល់ភ្នែក គឺជាឱកាសមួយក្នុងមួយជីវិត»។

ការសម្ដែងនេះបានបញ្ចូលគ្នានូវតន្ត្រីប៉ុបសម័យទំនើបជាមួយនឹងធាតុផ្សំពីប្រពៃណីកូរ៉េ។ សមាជិកទាំង ៧ បានឡើងលើឆាកដោយដើរតាមផ្លូវប្រវត្តិសាស្ត្រដែលធ្លាប់ប្រើដោយស្តេចក្នុងរាជវង្ស Joseon ខណៈដែលផ្នែកខ្លះនៃកម្មវិធីមានការបញ្ចូលសម្លៀកបំពាក់ប្រពៃណី Hanbok និងវប្បធម៌កូរ៉េផ្សេងទៀត រាប់ចាប់ពីឈ្មោះ Arirang ដែលដាក់តាមបទចម្រៀងប្រជាប្រិយរបស់កូរ៉េ។

ផ្អែកតាមសារព័ត៌មាន The Korea Herald ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង ក៏បានដាក់ឱ្យដំណើរការនូវកម្មវិធីវប្បធម៌ជាបន្តបន្ទាប់នៅតាមស្ថាប័នជាតិធំៗចំនួន ៥ ដើម្បីអបអរសាទរការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដោយមានគោលបំណងបង្កើនការយល់ដឹងរបស់ភ្ញៀវទេសចរបរទេសចំពោះបេតិកភណ្ឌកូរ៉េឱ្យកាន់តែស៊ីជម្រៅ ផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ សិល្បៈ អក្សរសាស្ត្រ និងវប្បធម៌ប្រពៃណីកូរ៉េ។

ក្រសួងបានបញ្ជាក់ថា ខ្លួនសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងជួយលើកកម្ពស់មុខមាត់វប្បធម៌របស់កូរ៉េខាងត្បូង និងទាក់ទាញទេសចរណ៍ដែលពាក់ព័ន្ធនឹង K-culture។ ខណៈមន្ត្រីម្នាក់បានលើកឡើងថា នេះជាឱកាសដ៏មានតម្លៃដើម្បីទទួលបានបទពិសោធន៍ស៊ីជម្រៅ និងភាពសម្បូរបែបនៃវប្បធម៌កូរ៉េដោយផ្ទាល់។

១. សារមន្ទីរជាតិកូរ៉េ (National Museum of Korea)

ក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌កូរ៉េជាមួយ BTS” សារមន្ទីរបានដាក់បង្ហាញវីដេអូណែនាំជាភាសាអង់គ្លេសចាប់ពីថ្ងៃទី ២១ ខែមីនា តទៅ ខណៈមានអ្នកជំនាញចាំពិពណ៌នាអំពីវត្ថុបុរាណដែលធ្លាប់ជាផ្នែកមួយក្នុងការបំផុសគំនិតដល់សមាជិកក្រុម BTS ដូចជា រូបសំណាកព្រះពោធិសត្វអង្គុយសញ្ជឹងគិត និងថូព្រះខែ (moon jar)ជាដើម។

ក្រៅពីនេះ មូលនិធិវប្បធម៌របស់សារមន្ទីរ សហការជាមួយក្រុមហ៊ុន Hybe ក៏បានផលិតនូវវត្ថុអនុស្សាវរីយ៍ដែលបញ្ចូលនូវរូបភាពវត្ថុបុរាណរបស់កូរ៉េ ដែលបានដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី២០ ខែ មីនានេះ។

២. សារមន្ទីរជាតិសិល្បៈទំនើប និងសហសម័យ (MMCA)

ចាប់ពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី ១៩ ខែមេសា សារមន្ទីរនឹងរៀបចំកម្មវិធី “MMCA: ជួបជាមួយសិល្បៈ K-Art””ដែលជាកម្មវិធីទស្សនកិច្ចលើសិល្បៈកូរ៉េ ដែលមានអ្នកជំនាញចាំណែនាំសម្រាប់ភ្ញៀវអន្តរជាតិ។

៣. សារមន្ទីរប្រជាប្រិយជាតិកូរ៉េ (National Folk Museum of Korea)

ចាប់ពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា កម្មវិធី “ប្រពៃណីប្រជាប្រិយ K-Culture ជាមួយ BTS” នឹងដាក់បង្ហាញវត្ថុបុរាណដែលសមាជិកទាំង ៧ចាប់អារម្មណ៍។ ចំណែកឯទីធ្លាខាងក្រៅ “K-Play Yard” នឹងអនុញ្ញាតឱ្យភ្ញៀវសាកល្បងលេងល្បែងប្រជាប្រិយដែលធ្លាប់បង្ហាញក្នុងកម្មវិធី “Run BTS!” ដូចជា ល្បែងបោះព្រួញ Tuho និងល្បែងទាត់សី Jegichagi ជាដើម។

បន្ថែមពីនេះ​ រៀងរាល់ថ្ងៃសៅរ៍ នឹងមានការសម្តែង “K-Heung Hanmadang”ដែលជាការរួមបញ្ចូលគ្នារវាងប្រពៃណីកូរ៉េ និងបទចម្រៀងរបស់ BTS ដូចជាបទ Idol និង On។

៤. សារមន្ទីរជាតិប្រវត្តិសាស្ត្រសហសម័យកូរ៉េ (National Museum of Korean Contemporary History)

ចាប់ពីថ្ងៃទី ១៤ ខែមីនា ដល់ថ្ងៃទី ៣១ ខែឧសភា សារមន្ទីរនឹងដាក់បង្ហាញនូវ “Time Capsule” ដែលបរិច្ចាគដោយក្រុម BTS រួមជាមួយនឹងវីដេអូឯកសារពាក់ព័ន្ធ។ ទន្ទឹមគ្នានេះ ក៏មានកម្មវិធីមួយទៀត ផ្សារភ្ជាប់ខួប ១០០ ឆ្នាំនៃខ្សែភាពយន្តរឿង Arirang ឆ្នាំ ១៩២៦ របស់អ្នកដឹកនាំរឿង Na Woon-gyu ជាមួយនឹងបទ Arirang របស់ BTS ដែលកើតឡើងក្នុងឆ្នាំ ២០២៦ នេះដែរ។

សម្រាប់កុមារវិញ ក៏មានកម្មវិធីអប់រំក្រោមឈ្មោះថា “Arirang of Rock”សម្រាប់ឱ្យកុមារអាចស្វែងយល់ពីតួនាទីរបស់បទចម្រៀងប្រជាប្រិយ Arirang នៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កូរ៉េទំនើប។

៥. បណ្ណាល័យជាតិកូរ៉េ (National Library of Korea)

ចាប់ពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី ១២ ខែមេសា បណ្ណាល័យនឹងរៀបចំការតាំងពិពណ៌“សៀវភៅដែលជាប្រភពបំផុសគំនិតដល់តន្ត្រី BTS!”។ ការតាំងពិពណ៌នេះនឹងបង្ហាញពីស្នាដៃអក្សរសាស្ត្រដែលគេស្គាល់ថាមានឥទ្ធិពលលើក្រុមខាងលើ រួមមានកម្រងកំណាព្យ Until the Peonies Bloom របស់លោក Kim Yeong-nang និងកំណាព្យ Youth របស់លោក Yun Dong-ju ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *