ENHYPEN ប្រាប់ពីអារម្មណ៍រំភើប​ ស្របពេលដែលថ្ងៃឡើងសម្ដែងនៅ Coachella កាន់តែខិតជិតមកដល់

ក្រុមចម្រៀងបុរស ENHYPEN រៀបរាប់ពី អារម្មណ៍ និងការត្រៀមខ្លួនសម្រាប់ឡើងសម្ដែងនៅក្នុងកម្មវិធីប្រគំតន្ត្រី Coachella ដែលនឹងមកដល់នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ ព្រមគ្នានឹងការចែករំលែកពីគំនិតផ្ទាល់ខ្លួន ក្រោយប្រឡូកក្នុងវិស័យខេប៉ុបអស់ពេលជាង ៥ឆ្នាំ។

នៅថ្ងៃទី១៤ ខែមីនាកន្លងទៅនេះ ELLE ទើបតែបានបើកបង្ហាញពីក្របទស្សនាវដ្ដីថ្មីប្រចាំខែមេសា ដោយទស្សនាវដ្ដីបង្ហាញម៉ូដខាងលើនេះ ទទួលបានក្រុម ENHYPEN ជាតារាម៉ូដែលប្រចាំខែនេះតែម្ដង។ បន្ថែមពីរូបថតខាងលើ សមាជិកក្រុមទាំង ៧ រូបក៏បានផ្ដល់បទសម្ភាសន៍ពីអាជីពការងារ ជាពិសេសពី 2025 Coachella Velley Music and Art Festival ដែលកាលបរិច្ឆេទនៃកម្មវិធី ក៏កាន់តែខិតជិតមកដល់ដូចគ្នា។

ផ្ដើមដោយ Jungwon តារាប្រុសរូបនេះបានរៀបរាប់ពីទំនុកចិត្តរបស់ខ្លួនថា៖ “ទោះបី វាជាលើកទី១ ដែលយើងនឹងឡើងច្រៀងនៅ Coachella ក្ដី ខ្ញុំជឿជាក់ថា ពួកយើងនឹងធ្វើបានល្អ ហើយរីករាយជាមួយនឹងការសម្ដែងនៅក្នុងកម្មវិធីនេះ ព្រោះក្រុមទាំងមូលមានបទពិសោធន៍ក្នុងការសម្ដែងនៅលើឆាកធំៗស្រាប់ មិនថានៅក្នុងការប្រគំតន្ត្រី និងកម្មវិធីផ្សេងៗនោះទេ”។  

មេក្រុមរូបនេះបានឱ្យដឹងទៀតថា បច្ចុប្បន្នសមាជិកក្រុមកំពុងតែហាត់សមទៅលើបទចម្រៀងរបស់ខ្លួនដែលមានការកែប្រែជាទម្រង់ថ្មី ដោយខ្លួនរំពឹងថា វានឹងក្លាយជាការសម្ដែងមួយដែលនឹងនាំយកមកនូវភាពរីករាយជូនទៅកាន់ទស្សនិកជន។

បន្តដោយ HeeSeung តារាប្រុសរូបនេះបាននិយាយថា Coachella នឹងក្លាយជាសមិទ្ធផលដ៏ធំមួយនៅក្នុងជីវិតរបស់ខ្លួន ដូច្នេះ លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាព។ ជាក់ស្ដែង តារាប្រុសរូបនេះបាននិយាយថា៖ “ការសម្ដែងនេះនឹងក្លាយជាពេលវេលាដ៏សំខាន់មួយនៅក្នុងជីវិតរបស់ខ្ញុំ។ វាជាឆាកដែលតារាចម្រៀងគ្រប់រូបប៉ងនឹងឡើងច្រៀង ហើយឱកាសបែបនេះមិនអាចធ្លាក់មក ដោយងាយៗនោះទេ។ ខ្ញុំពិតជាចង់ធ្វើការងារនេះឱ្យពេញទីបំផុត ដូច្នេះខ្ញុំបានត្រៀមខ្លួនច្រើនមែនទែនសម្រាប់វា”។

ទន្ទឹមគ្នានេះដែរ Ni-ki បានយល់ថា វេទិកានេះនឹងអាចនាំយកប្រជាប្រិយភាពបន្ថែមទៀត មកដល់ ENHYPEN ដោយលោកបានចែករំលែកថា៖​ “នេះជាលើកទី ១ដែលយើងទទួលឱកាសឡើងសម្ដែងនៅក្នុងកម្មវិធីធំលំដាប់នេះ។ វាជាឱកាសដែលពិសេសមែនទែន ក្នុងការចែករំលែកចម្រៀងរបស់យើងទៅកាន់អ្នកដែលមិនធ្លាប់ស្គាល់ពួកយើងពីមុនមក”។

បន្ថែមពីសម្ដីខាងលើ សមាជិកម្នាក់ទៀត គឺ Jake រំពឹងថា វេទិកា​ Coachella ឆ្នាំ២០២៥ ក៏នឹងអនុញ្ញាតឱ្យក្រុមទាំងមូល បង្ហាញពីការអភិវឌ្ឍខ្លួនទៅកាន់អ្នកគាំទ្រងផងដែរ។

ដោយឡែក នៅពេល ELLE សាកសួរពីការយល់ឃើញរបស់សមាជិកម្នាក់ៗ បន្ទាប់ពីបានចំណាយពេលជាងកន្លះទសវត្សរ៍នៅលើវិថីសិល្បៈ Sunghoon បាន​ឆ្លើយ​តបវិញ​ថា៖ “ទោះបីជា វាជាឆ្នាំទី ៥របស់ពួកយើងក្ដី ខ្ញុំនៅតែគិតថា នៅមានរឿងជាច្រើនទៀតដែលយើងត្រូវពង្រឹង។ ខ្ញុំចង់បង្ហាញពីការរីកចម្រើនរបស់ពួកយើងនៅគ្រប់ផ្នែកទាំងអស់ មិនគ្រាន់តែរូបរាងខាងក្រៅប៉ុណ្ណោះទេ តែទាំងជំនាញ និងផ្នត់គំនិតផងដែរ”។

ទន្ទឹមគ្នានេះ Sunoo បានរៀបរាប់ថា៖ “នៅពេលត្រឡប់ទៅមើលថ្ងៃចាស់ៗ ខ្ញុំរកឃើញថា ពួកយើងបានខិតខំខ្លាំងសម្រាប់គ្រប់ការសម្ដែងរបស់ពួកយើង។ ខ្ញុំមិនចង់ឱ្យ យើងទាំងអស់គ្នាបាត់បងស្មារតីបែបនេះនៅថ្ងៃអនាគតនោះទេ”។

យ៉ាងណាមិញ Jay បានបង្ហាញការរំពឹងទុកសម្រាប់ពេលអនាគតថា នៅថ្ងៃមុខ ខ្លួន និងក្រុមទាំងមូលក៏នឹងបន្តរីករាយជាមួយនឹងវិថីខេប៉ុប ដូចគ្នាទៅនឹងអ្វីដែលពួកគេកំពុងតែមាននៅពេលនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *