កុមារីកូនកាត់ខ្មែរ-តៃវ៉ាន់ អែលសា លីន បានសម្រេចចិត្តបោះបង់ឱកាសចេញទៅដើរបង្ហាញម៉ូដលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាម ជាមួយគ្រូជំនាញ Catwalk ម៉ែន សីហា ហៅ អូលីវ៉ា គង់ ដើម្បីនៅប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Preteen International Cambodia 2023 ក្នុង Title «Mini Miss Cambodia 2023» ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗនេះ។

ហ្វេនផេក Beauty Pageant Reviewer ដែលគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បានបង្ហាញការសោកស្តាយដែលកុមារីវ័យ ៩ ឆ្នាំនេះ បាត់បង់ឱកាសចេញទៅដើរម៉ូដលំដាប់អន្តរជាតិនៅវៀតណាម តែយ៉ាងណានាងត្រូវនៅប្រកួតដើម្បីត្រៀមយកមកុដនៅខ្មែរសិន។ ម្យ៉ាងវិញទៀត អែលសា ក៏ត្រូវប្រកួតព្យាណូ សម្រាប់ចេញទៅសម្តែងនៅសិង្ហបុរីផងដែរ។
ភ្លាមៗនោះទំព័រហ្វេសប៊ុក Elsa Lin ក៏បានចេញមកបង្ហោះរៀបរាប់យ៉ាងដូច្នេះថា «សូមអគុណដល់ពូAdmin ដែលបានស្រាយចម្ងល់ដល់ពុកម៉ែបងប្អូនដែលគាត់តែងតែសួថា Elsaបានទៅដើfashion show នៅវៀតណាមអត់ ហើយក៏សូមអគុណដល់ Mum @Oliva Kong ដែលតែងតែផ្តល់ឱកាសល្អៗដល់Elsaរហូតមក Elsa ពិតជាសោកស្តាយខ្លាំងណាស់ដែលមិនបានចូលរួមកម្មវិធីដ៏ធំ1នេះ អគូណម៉ែ សូមអោយម៉ែជោគជយ័គ្រប់ភារះកិច្ច ជាពិសេសរឿង»។


សូមជម្រាបផងដែរថា កុមារី អែលសា លីន មានឈ្មោះពិតថា លីន យានយាន អាយុ ៩ ឆ្នាំ។ សព្វថ្ងៃកុមារីរូបនេះ ជាសិស្សថ្នាក់ទី ៣ នៅសាលា South Bridge International School និងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ។ អែលសា ជាតារាម៉ូដែលវ័យក្មេងពេញដោយសមត្ថភាព និងទេពកោសល្យក្នុងការដើរបង្ហាញម៉ូដ។ កុមារីកូនកាត់ខ្មែរ-តៃវ៉ាន់ រូបនេះ មិនដែលបាត់មុខពីកម្មវិធី Fashion Show ធំៗរបស់អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ Catwalk អូលីវ៉ា គង់ ម្តងណាឡើយ។ ក្រៅពីអាចដើរបង្ហាញម៉ូដយ៉ាងស្ទាត់ជំនាញ កុមារីរូបនេះថែមទាំងមានសមត្ថភាពច្រៀង និងអាចលេងឧបករណ៍តន្ត្រីសម័យបានល្អទៀតផង ដោយនាងទទួលការបណ្តុះបណ្តាលផ្នែកតន្រ្តីពីសាលា ស្រណោះតន្ត្រី។
ជារឿយៗ អែលសា តែងទទួលបានពាក្យសរសើរជាច្រើនពីលោកគ្រូថា ជាក្មេងដែលមានភាពចាស់ទុំ មានចរិតសុភាព ស្រស់ស្អាត និងយល់ពីការងារ បើទោះនៅវ័យកុមារក៏ពិតមែន តែ អ៊ែលសា ធ្វើបានល្អគ្មានទាស់ត្រង់ណាឡើយ។ កុមារីរូបនេះត្រូវគេព្យាករណ៍ថា អាចក្លាយជាម្ចាស់កមុដទៀតផង តាមរយៈសមត្ថភាព ភាសា ចំណេះដឹង និងភាពក្លាហានរបស់នាង៕

























Account
Security
Favourite Content