ប្ដឹងផ្ដល់​ជា​មួយ​ Twitter មិន​សូវ​សប្បាយ! Elon Musk បង្កើត​ទឹកអប់​លក់​បាន ១លាន​ដុល្លារ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង

នា​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ បុរស​មាន​បំផុត​លើ​ភព​ផែនដី​ Elon Musk បាន​សម្លឹង​ឃើញ​ឱកាស​អាជីវកម្ម​ថ្មី​គឺ​ការ​បង្កើត​​ទឹក​អប់ និងបាន​​ដាក់​​ដាក់​ឈ្មោះ​ថា​ “Burnt Hair” ហើយ​បង្ហោះ​លក់​ភ្ជាប់​ជា​មួយ​ការ​លេង​សើច​ និង​កំប្លុកកំប្លែង​ ដូច​ជា​ “ជួយ​ទិញ​ទឹកអប់​ខ្ញុំ​ទៅ ទើប​ខ្ញុំ​អាច​ទិញ​ក្រុម​ហ៊ុន​ Twitter បាន” ​។ ជុំ​វិញ​ការ​លក់​ទឹក​អប់​របស់​ខ្លួន Elon Musk ក៏​បាន​និយាយ​នៅ​លើ​ Twitter របស់​ខ្លួន​ផង​ដែរ​ថា​ គាត់​លក់​បាន ១មុឺន​ដប​ហើយ​ ដែលសរុបជា​ទឹក​ប្រាក់​គឺ​ ១លាន​ដុល្លារ​ត្រឹម​ប៉ុន្មាន​ម៉ោង​។

លេង​សើច​មែន​តែ​លក់​យក​លុយ​មែន​ទែន។ ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ដំបូង​ដែរ​ ដែល​មហាសេដ្ឋី​អាមេរិក​រូប​នេះ​បង្កើត​ផលិតផល​ លក់​មួយ​ឆាវ​យក​លុយ​វាល់​លាន​ដុល្លារ​។ តួ​យ៉ាង​ ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ លោក​បាន​បង្កើត​កូន​ឡាន​សម្រាប់​តាំង​មាន​រាង​ដូច​រថយន្ត​អគ្គិសនី Cybertruck។ ក្នុង​ឆ្នាំ​ ២០១៨ បង្កើត​កាំភ្លើង​បាញ់​ភ្លើង​លក់​បាន​ ១០​លាន​ដុល្លារ​យក​ទៅ​សាកល្បង​ការ​សាង​សង់​បំពង់​ក្រោម​ដី​ និង​ផលិតផល​ផ្សេង​ទៀត​ដូច​ជា​ Tesla Tequila ជា​ដើម។ ហើយ​ភាគ​ច្រើន​នៃ​ផលិត​ផល​បែប​នេះ​គាត់​ផលិត​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ The Boring Company របស់​លោក។

ងាក​ទៅ​ទឹក​អប់​ Burnt Hair វិញ​ Elon Musk ដាក់​លក់​ក្នុង​តម្លៃ​ ១​ដប​ ១០០​ដុល្លារ ហើយ​នឹង​ផ្ញើ​ទៅ​ដល់​ដៃ​អ្នក​កុម្ម៉ង់​នៅ​ដើម​ឆ្នាំ​ ២០២៣។ Musk ក៏​បាន​សរសេរ​បញ្ជាក់​ វា​ជា​ទឹកអប់​សម្រាប់​បុរស​ ដែល​ជួយ​ឲ្យ​ពួក​គេ​ទាក់​ទាញ​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​ និង​គេ​ចាប់​អារម្មណ៍​នៅ​ប្រលាន​យន្ត​ហោះ​។ លើស​ពី​នេះ​ទៅ​ទៀត​ បុរស​បច្ចេកវិទ្យា​រូប​នេះ​ក៏​បាន​ផ្លាស់​ប្ដូរ Bio នៅ​ក្នុង​គណនី Twitter របស់​លោក​ថា​ បុរស​លក់​ទឹក​អប់​ផង​ដែរ​។

កាលពីសប្ដាហ៍កន្លងទៅ មហាសេដ្ឋីរូបនេះបានដាក់សំណើទិញយកបណ្ដាញសង្គម Twitter ក្នុងតម្លៃដើម ៤៤ពាន់លានដុល្លារ​ ដើម្បីបញ្ចប់ការប្ដឹងផ្ដល់ជាមួយក្រុមហ៊ុន Twitter។

ប្រសិនបើជោគជ័យ ការជួញដូរនេះនឹងធ្វើឲ្យលោក Elon Musk ក្លាយជា​ម្ចាស់បណ្ដាញសង្គមដ៏មានឥទ្ធិពលមួយ និងអាចបញ្ចប់វិវាទជាច្រើនខែជាមួយ Twitter ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ