“Threads” App ថ្មី ដែល Mark Zuckerberg ចេញដើម្បីផ្ដួល Twitter មានអ្វីគួរឱ្យចាប់អារម្មណ៍?

អ្នកប្រើស្មាតហ្វូនទូទាំងពិភពលោកកំពុងនាំគ្នាសម្រុកទាញយកកម្មវិធីបណ្ដាញសង្គមថ្មី “Threads” ដែលជាកម្មវិធីស្រដៀង Twitter រហូតធ្វើឱ្យកម្មវិធីនេះកំពុងទទួលបានចំណាត់ថ្នាក់កំពូលនៅលើ App Store។

នៅថ្ងៃនេះ Threads កម្មវិធីថ្មីពី Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ត្រូវបានដាក់ឱ្យទាញយកបាននៅក្នុងប្រទេសជាង ១០០ ជុំវិញពិភពលោក លើកលែងតែនៅក្នុងសហភាពអឺរ៉ុប ដោយក្នុងរយៈពេលត្រឹម ២ម៉ោងដំបូង ក៏មានអ្នក Sign Up ជាង ៥លាននាក់​ និងកំពុងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង App store ផ្នែកបណ្តាញសង្គម។ នេះបើផ្អែកតាមការឱ្យដឹងពីមេ Facebook លោក Mark Zuckerberg។

តើកម្មវិធីបណ្ដាញសង្គមថ្មីនេះ គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណា?

Threads គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចប្រើការបានសម្រាប់តែអ្នកមានគណនី Instagram ប៉ុណ្ណោះ និងត្រូវបានចាត់ទុកថាជាកម្មវិធីដែលបង្កើតឡើងមកដើម្បីជាគូប្រកួតប្រជែងជាមួយ Twitter របស់ Elon Musk ព្រោះមានមុខងារស្រដៀងគ្នាដូចជា៖

– ផ្ដោតលើការបង្ហោះសារជាអក្សរ ដោយការបង្ហោះមួយៗអាចបានច្រើនបំផុត ៥០០ តួអក្សរ ខណៈ Twitter អនុញ្ញាតច្រើនបំផុត ២៨០ តួអក្សរ។

– អាចបង្ហោះរូបភាពបាន និងវីដេអូដែលមានប្រវែងវែងបំផុត ៥នាទី។

– Post ពី Threads អាចត្រូវបានចែករំលែកយ៉ាងងាយស្រួលទៅកាន់ Instagram Stories។

ទោះយ៉ាងណា Threads មិនមានប្រព័ន្ធ # (hashtag) ដែលជាមុខងារសំខាន់របស់ Twitter ទេ ដែលមុខងារ hashtag នេះគឺ​សម្រាប់ប្រាប់ពីប្រធានបទ និងការពិភាក្សាដែលកំពុងពេញនិយមបំផុត (Trend) ក្នុងខណៈពេលនេះ។

អ្នកវិភាគជាច្រើនយល់ឃើញថា ការដែល Threads ជ្រើសរើសដាក់ដំណើរការនៅពេលនេះ អាចដោយសារតែ Twitter កំពុងមានបញ្ហា បន្ទាប់ពីការផ្លាស់ប្តូរច្បាប់ជាច្រើន ដូចជាការកំណត់ការមើលឃើញសម្រាប់អ្នកមិនបង់ប្រាក់ប្រចាំខែអាចមើលឃើញត្រឹម ៦០០ផុសក្នុងមួយថ្ងៃ ហើយអ្នកមិនមានគណនី Twitter គឺមិនអាចមើលឃើញផុសលើ Twitter តែម្ដង ធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនខឹង មិនពេញចិត្ត និងកំពុងស្វែងរក App ថ្មីដើម្បីប្រើជំនួសវិញ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺបច្ចុប្បន្ន Instagram មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ២,៣៥ ពាន់លាននាក់ ខណៈដែល Twitter មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ៤៥០ លាននាក់។ នេះមានន័យថា បើអ្នកប្រើប្រាស់ Instagram ត្រឹម ២០% ទាញយក Threads នោះក៏ធ្វើឱ្យចំនួនអ្នកប្រើប្រាស់ App ថ្មីនេះមានច្រើនជាង Twitter បាត់ទៅហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន