ទើបបង្ហើបគម្រោងផលិតចម្រៀង Original អែនជី ស្រាប់តែរំឭកបទចាស់មកត្រូវចិត្តហ្វេនស្តូក

ដូចប្រិយមិត្តបានជ្រាបហើយថា ​ម្ចាស់​បទ «កុំ​ទាន់​បែក​ចិត្ត​ពី​អូន» អ្នកនាង អែនជី បានចាកឆ្ងាយពីការងារសិល្បៈប្រមាណ១០ឆ្នាំហើយ បន្ទាប់ពីនាងរៀបការមានគ្រួសារមក។ ​បច្ចុប្បន្នអតីត​តារា​ចម្រៀង​ស្រីផលិតកម្ម M ​ជា​អ្នក​ជំនួញ​ផ្នែក​ផលិតផល​ថែរក្សា​សម្រស់មានឈ្មោះបោះសំឡេងម្នាក់ក្នុងសង្គមអនឡាញនៅកម្ពុជា។ ដ្បិតតែ អែនជី ឃ្លាតឆ្ងាយពីការងារសិល្បៈមួយរយៈធំក៏ពិតមែន តែនាងនៅតែលេចមុខក្នុងកម្មវិធី​ជួបជុំ​មិត្ត​រួម​អាជីព ព្រម​ទាំង​ការងារ​សប្បុរសធម៌នានា។ មិនតែប៉ុណ្ណោះ រយៈពេលចុងក្រោយ នាងថែមទាំងបង្ហាញខ្លួនក្នុងកិច្ចសម្ភាសន៍សិល្បៈតាមស្ថានីយទូរទស្សន៍ក្នុងស្រុកទៀតផង។

ទោះបីពេលនេះមានងារជាអ្នកជំនួញ តែអតីតតារាចម្រៀងរូបនេះ មិនភ្លេចប្រភពដើមជាអ្នកសិល្បៈឡើយ ដោយនាងនៅតែជួយជ្រោមជ្រែងលើកស្ទួយវិស័យសិល្បៈ តាមរយៈការជ្រើសយកសិល្បករ-សិល្បការនី មកធ្វើជាទូតសុឆន្ទៈផលិតផលថែរក្សាសម្រស់របស់នាង ឬឱ្យផ្សព្វផ្សាយផលិតផល ជាដើម។

ច្រើនឆ្នាំមកនេះ ហ្វេនៗរបស់ម្ចាស់បទ​ «ទេវតាមានភ្នែក» នៅតែនឹករឭកដល់សំឡេងដ៏ស្រទន់បង្កប់ដោយភាពឈឺចាប់របស់តារាស្រីរូបនេះ និងបន់ឱ្យនាងទម្លាក់បទចម្រៀងថ្មីៗវិញឱ្យបានឆាប់ៗ ព្រោះពួកគេនឹករឭកទឹកដមសំនៀងនាងខ្លាំងណាស់។ 

ក្នុងកិច្ចសម្ភាសន៍កម្មវិធីសិល្បៈមួយកាលពីពេលថ្មីៗ អែនជី ក៏បានសម្តែងក្តីនឹករឭកដល់ការងារសិល្បៈ និងហ្វេនៗដែលតែងតែគាំទ្របទចម្រៀងរបស់នាង។ ដោយក្តីនឹករឭកខ្លាំងពេកធ្វើឱ្យ អែនជី មិនដាច់ចិត្តពីការងារសិល្បៈឡើយ ដូច្នេះទើបនាងមានគម្រោងផលិតចម្រៀង Original ថ្មីៗតាមសំណូមពររបស់ហ្វេនៗដែលទទូចសុំជាយូរមកហើយ។ តារាស្រីនិយមច្រៀងបទមនោសញ្ចេតនារូបនេះ រៀបរាប់ថា ដោយសារនាងខកខានចេញចម្រៀងច្រើនឆ្នាំមកហើយ ដូចនេះទើបចង់ចេញបទចម្រៀងថ្មីម្តងឱ្យហ្វេនៗសប្បាយចិត្ត ព្រោះហ្វេនសំណូមពរច្រើនណាស់។ ម៉្យាង នាងក៏នឹករឭកដល់ការសម្តែងរបស់ខ្លួនឯងដែរ ជារួមនោះគឺសិល្បៈធ្វើឱ្យនាងសប្បាយ ទើបនាងមិនដែលគិតបោះបង់សិល្បៈទោះជារវល់ខ្លាំងយ៉ាងណាក៏នៅតែឆ្លៀត។ 

អ្នកជំនួញមានប្រភពពីអ្នកសិល្បៈនេះ មិនបានបញ្ជាក់ថា ចម្រៀងដែលគ្រោងធ្វើនោះមានប៉ុន្មានបទទេ បង្ហើបតែថា បទទាំងនោះអាចជាបទមនោសញ្ចេតនាមិនមែនបទញាក់ឡើយ ដោយនាងមានទំនោរលើបទមនោសញ្ចេតនាច្រើនជាងបទញាក់តាំងពីដើមមកម្ល៉េះ។ ដើម្បីទាញប្រជាប្រិយភាពពីអ្នកស្តាប់មកវិញ អែនជី សន្យាធ្វើ Original song ឱ្យអស់ពីសមត្ថភាពដែលមាន ព្រោះវាជាការស្រលាញ់ និងជាកាដូជូនហ្វេនៗរបស់នាងផងដែរ។

មិនទាន់ចេញចម្រៀង Original តាមការបង្ហើបផង ស្រាប់តែអ្នកនាង អែនជី បានផុសរំឭកចម្រៀងចាស់មួយបទចំណងជើងថា «បងសុំបែកស្របពេលអូនមានចិត្តស្រលាញ់» ជាបទដ៏ល្បីល្បាញជំនាន់នាងនៅជ្រកកោនទ្រនំផលិតកម្ម M កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ចម្រៀងរបស់តារាចម្រៀងរូបនេះ ត្រូវចិត្តហ្វេនៗស្តូកតែម្តង ដោយគ្រប់គ្នាបានចូលទៅ Comment ពាក្យពេចន៍ផ្សេងៗជាច្រើនក្នុងន័យវិជ្ជមាន។

គួររំឭកដែរថា កាលពីចុងខែមិថុនា អ្នកនាង អែនជី បានប្រកាស Live លក់សម្លៀកបំពាក់មួយទឹក និងសម្លៀកបំពាក់​មិន​ទាន់​ស្លៀកពាក់​មួយ​ចំនួន ដើម្បី​​ប្រមូល​ថវិកា​ជួយលោកតាស៊ីក្លូ និងអ្នកដែលកំពុងខ្វះខាត។ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាស្ងើចសរសើរទឹកចិត្តតារាស្រីរូបនេះជាខ្លាំង ព្រោះកន្លងនាងតែងតែធ្វើកម្មវិធីសប្បុរសធម៌តាមមធ្យោបាយផ្សេងៗច្រើន​ដង​ហើយដើម្បីជួយ​បងប្អូន​ដែល​មាន​ជីវភាព​ខ្វះខាត និង​ទី​​ទ័លក្រ ក៏ដូចជា​​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ