តារាសម្ដែងស្រី ឌី សូនិត្តា ត្រូវទទួលរ៉ាប់រងភាពជាឪពុកជំនួសបងប្រុសបង្កើតដែលកំពុងជាប់ភារៈការពារជាតិមាតុភូមិនៅឯសមរភូមិជួរមុខ ខណៈបងថ្លៃត្រូវសម្រាលកូននៅថ្ងៃនេះ។

តារាសម្ដែងស្រីសម្បុរស្រអែមស្រស់ អ្នកនាង ឌី សូនិត្តា កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យខាងមុខបន្ទប់វះកាត់ ខណៈបងថ្លៃស្រីត្រូវចូលសម្រាលក្នុងថ្ងៃនេះ រីឯបងប្រុសបង្កើតរបស់អ្នកនាងត្រូវជាប់ភារៈដ៏សំខាន់ក្នុងសមរភូមិជួរមុខដើម្បីការពារជាតិមាតុភូមិ។ បងប្រុសបង្កើតរបស់ម្ចាស់សម្អាងការ ឌី សូនិត្តា គឺជាទាហានជួរមុខដែលមានតួនាទីត្រូវបំពេញឱ្យខានតែបានក្នុងការការពារបូរណភាពទឹកដី។
ជាមួយគ្នានេះ អ្នកនាង ឌី សូនិត្តា ដែលជាប្អូនស្រីត្រូវទទួលរ៉ាប់រងភារៈជាឪពុកជំនួសបងប្រុសដោយសារតែបងថ្លៃស្រីត្រូវសម្រាលក្នុងខែនេះហើយ។ ជាក់ស្ដែង ព្រឹកមិញនេះ បងថ្លៃអ្នកនាងដល់វេលាត្រូវសម្រាល អ្នកនាងក៏បានចាត់ចែងគ្រប់យ៉ាងជាមួយសាច់ញាតិហើយថែមត្រូវរ៉ាប់រងភាពជាឪពុកជំនួសឱ្យបងប្រុស ទោះពេលនេះអ្នកនាងជាប់កិច្ចការក្នុងការរៀបចំស្បៀងជួយដល់ជនភៀសសឹក និងកងទ័ពក៏ដោយ៕




រូបភាព ៖ Dy Sonita























Account
Security
Favourite Content