រ៉ូប ស៊ីន យូប៊ីន ស្លៀកដើរលើកម្រាលព្រំ Cannes ថ្ងៃចុងក្រោយ ក្បែរ ៨ ពាន់ដុល្លារ

ថ្ងៃ​ទី ៤ ដែល​ជា​ថ្ងៃ​ចុងក្រោយ​ដែល ស៊ីន យូប៊ីន បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត Cannes នៅ​​ប្រទេស​​បារាំង នាង​បាន​គ្រង​ឈុត​យ៉ាង​ស្រស់​ស្អាត មើល​ទៅ​ទាក់​ភ្នែក​ខ្លាំង ព្រោះ​សក្ដិសម​នឹង​រូបរាង និង​កម្មវិធី​លំដាប់​ពិភពលោក​នោះ​តែម្ដង។

រ៉ូប​​ដែល​ យូប៊ីន ស្លៀក​ថ្ងៃ​ចុងក្រោយ​ក្នុង​កម្មវិធី Cannes ច្នៃ​ដោយ​​លោក​ Georges Hobeika មាន​ឈ្មោះ​ថា Strapless Beaded Tulle And Crepe Dress និង​មាន​តម្លៃ​រហូត​ដល់​ទៅ ៧ ៦៥០ ដុល្លារ។ ជា​រ៉ូប​បែប​ចោមពុង មាន​ ៣ ពណ៌​គឺ​ពណ៌​កាក​អំពៅ, មាស និង​ទឹក​ប្រាក់។ រ៉ូប​ Strapless Beaded Tulle And Crepe Dress នេះ​ដែរ គឺជាម៉ូដ​ថ្មី​បំផុត។ ចំណែក​ម៉ូដ​​គ្រឿងអលង្ការ​​​វិញ គឺ​ជា collection របស់ Hassanzadeh jewelry។​​

​​​​

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម Cannes ថ្ងៃ​ទី​១​ ស៊ីន យូប៊ីន បាន​ជ្រើសរើស​ឈុត​របស់អ្នកច្នៃម៉ូដ Sima Couture ហើយ​ថ្ងៃ​ទី​២ គឺជា​ឈុត​ដែល​នាង​ច្នៃ​ និង​ចំណាយ​ខ្លួន​ឯង​ ពណ៌​ស, ថ្ងៃ​ទី ៣ គឺជា​ការ​ច្នៃ​ម៉ូដ​របស់​លោក Michael Cinco ។ សម្រាប់​ថ្ងៃ​ដំបូង និង​ថ្ងៃ​ទី ៣ -៤ របស់​តារា​ស្រី​កម្ពុជា​រូប​នេះ ទាំង​ឈុត និង​គ្រឿង​អលង្ការ​សុទ្ធតែ​ត្រូវ​បានខាងម្ចាស់ប្រេន​​ឧបត្ថម្ភ​ លើក​លែង​តែ​ថ្ងៃ​ចូលរួម​លើក​ទី​ ២ ដែល​នាង​ជ្រើស​គ្រង​ឈុត​នាគរាជ​ពណ៌​​ស​ និងគ្រឿង​អលង្ការ​​ដែល​តំណាង​ឲ្យ​ដើម​កំណើត​ជនជាតិ​ខ្មែរ ដែល​នាង​​ត្រូវ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ ១៦ ០០០ ដុល្លារ​៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា