ថតខុសបច្ចេកទេស កុំកុំ ប៊ិះពិការភ្នែកដល់ទៅ ២ ដងដោយសារតារាប្រុសម្នាក់នេះ

ដូចប្រិយមិត្តជ្រាបហើយថា កុំកុំ​ជាតារាសម្ដែងប្រុសជើងចាស់ម្នាក់ផ្នែកក្បាច់គុន ដោយរឿងរបស់លោកនីមួយៗ សុទ្ធសឹងតែបង្ហាញឱ្យឃើញឈុតឆាកវាយគ្នាយ៉ាងជក់ចិត្តដិតអារម្មណ៍ដូច្នេះចៀសមិនផុតឡើយពីការថតខុសបច្ចេកទេសនានាធ្វើឱ្យរងរបួសឡើយ។

បើតាមសម្ដីរបស់តារាប្រុស កុំកុំ ផ្ទាល់ លោកតែងតែរងរបួសជារឿយៗ រាល់ពេលថតរឿងដែលមានឈុតឆាកវាយគ្នាខ្លាំង និងមានម្ដងលោកប៊ិះបាត់បង់ជីវិតនៅក្រោមផ្ទាំងទឹកកកទៀតផង។ តែនេះមិនទាន់អស់នៅឡើយទេ នៅមានរបួសជាច្រើនទៀតដែលលោកមិនបានរំឭក​ ឬនិយាយចេញជាសាធារណៈ។

ថ្មីៗ នេះ តាមរយៈបទសម្ភាសន៍ជាមួយខាងទស្សនាវដ្ដី GQ តារាសម្ដែងប្រុសវ័យ ៦០ ឆ្នាំរូបនេះ បានចែករំលែកពីរឿងរ៉ាវដែលលោកមិនអាចបំភ្លេចបាន និងគិតថាវាជារឿងចម្លែកផងដែរ។ លោកលើកឡើងថា ប៊ិះពិការភ្នែកដល់ទៅ ២ ដងកំឡុងពេលថតរឿង ហើយអ្វីដែលសំខាន់គឺតារាប្រុសតែម្នាក់ទៀតដែលថតឈុតឆាកទាំងអស់នោះជាមួយលោក។

លោកអស់សំណើចព្រមទាំងនិយាយថា៖ ប្រហែលជាពួកយើងទាំងពីរឆុងគ្នាជាមិនខាន ព្រោះឱ្យតែសម្ដែងរឿងរួមគ្នា លោកតែងតែមានរបួស។ នោះគឺតារាសម្ដែងប្រុស Jet Li ឬ លី លានជា ក្នុងឆ្នាំ ១៩៩២ នៅពេលដែលថតរឿង “Once Upon A Time In China II” ពេលនោះគឺថតឈុតវាយគ្នាលើបង្គោល។ លោកត្រូវតារាប្រុស Jet Li ដាល់មួយដៃពេញទំហឹងចំចិញ្ចើមបញ្ឆិតភ្នែកតែបន្ដិចប៉ុណ្ណោះ ហើយឈាមក៏ហូរឡើងពាសពេញផ្ទៃមុខតែម្ដង។ ជាលទ្ធផល លោកត្រូវដេររបួសអស់ ៦ ថ្នេរនៅចិញ្ចើមខាងឆ្វេង និងស្រវាំងភ្នែកមើលអ្វីស្ទើរមិនឃើញ ប្រសិនបើវាយចំក្រោមជាងនេះតែបន្ដិច លោកច្បាស់ជាពិការភ្នែកជាមិនខាន។

បន្ទាប់មក ១០ ឆ្នាំក្រោយ អ្នកទាំងពីរក៏មានឱកាសសម្ដែងរឿងរួមគ្នាទៀតគឺ “Hero”។ កាលនោះគ្រាន់តែចំណាយពេលថតវគ្គវាយគ្នាគឺរហូតដល់ទៅ ២១ ថ្ងៃឯណោះ ហើយលើកនេះ Jet Li ប៊ិះតែធ្វើឱ្យភ្នែកខាងស្ដាំរបស់លោកពិការទៅហើយ។ តារាប្រុស កុំកុំ និយាយទាំងអស់សំណើច។

លោកចាំបានថា ឈុតនោះគឺត្រូវប្រើដាវសម្រាប់វ៉ៃគ្នា បើទោះជាដាវដែលយកមកថតមិនមែនជារបស់ពិតក៏ដោយតែវានៅតែមុតខ្លះដែរ បើមិនប្រយ័ត្នអាចធ្វើឱ្យដាច់សាច់បាន។ ហើយកំហុសបច្ចេកទេសធ្វើឱ្យដាវនោះប៊ិះចាក់ចំភ្នែករបស់លោកទៅហើយ តែសំណាងល្អបញ្ឆិតវាគ្រាន់តែមានឈាមហូរប៉ុណ្ណោះ។ គិតៗ ទៅ ប្រសិនបើរបួសទាំងអស់នោះចុះមកក្រោមតែបន្ដិច សព្វថ្ងៃលោកប្រហែលជាត្រូវពិការភ្នែកទាំងពីរជាមិនខានដោយសារតែ Jet Li។

តែរបួសទាំងនោះពិតជាមានតម្លៃ ព្រោះរឿងទាំងពីរចេញទៅសុទ្ធតែទទួលបានការគាំទ្រខ្លាំង និងតែងត្រូវបានគេលើកមកនិយាយ។ ដូច្នេះការប្រឹងប្រែងរបស់លោក និងមិត្តសម្លាញ់ Jet Li ពិតជាមិនខាតបង់ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ