ថ្មីៗ នេះ ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា លោក Dominic Williams បានប្រាប់ថាកញ្ញា ម៉ា រីណែត មិនត្រឹមជាតារាសម្ដែងល្បីឈ្មោះប៉ុណ្ណោះទេ ថែមជាគ្រូបង្រៀនភាសាខ្មែរដ៏ចំណានដល់រូបលោកទៀតផង។

កញ្ញា ម៉ា រីណែត ជាសិល្បករកម្ពុជាផ្នែកសម្ដែង ដែលត្រូវប៉ាន់ខ្លាំងលើទីផ្សារភាពយន្តបរទេស និងភាពយន្តឯកសារខ្មែរដែលផលិតដោយបរទេស ក៏ដូចជាផលិតករធំៗក្នុងស្រុក។ តារាស្រីញញឹមស្រស់រូបនេះ ត្រូវបានគេស្គាល់ជាហូរហែតាមរយៈការសម្ដែងខ្សែភាពយន្ត ជាតួឯកស្រីរឿង “ដុំហ្វ៊ីលចុងក្រោយ” ដែលជាសមិទ្ធផលរបស់ផលិតករ សុទ្ធោ គុល្លិការ ហើយថែមទទួលបានពានរង្វាន់ជាតារាសម្ដែងឆ្នើមក្នុងឆ្នាំ ២០១៤ ពីលោកជំទាវ ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។



ដោយឡែក តួឯកស្រីឆ្នើមក្នុងខ្សែរឿងល្បី “ដុំហ្វ៊ីលចុងក្រោយ” ត្រូវបានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា លោក Dominic Williams សរសើរពេញៗមាត់ថា កញ្ញាមិនត្រឹមជាតារាសម្ដែងល្បីឈ្មោះ ថែមទាំងជាគ្រូបង្រៀនភាសាខ្មែរដ៏ចំណានមួយរូបផងដែរ។ សំណេរដ៏ខ្លីតែពោរពេញដោយអត្ថន័យកោតសរសើររបស់ឯកអគ្គរាជទូតសង្ហាបានរៀបរាប់យ៉ាងដូច្នេះថា៖ «ព្រឹកនេះខ្ញុំបានជួប Idol ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនភាសាខ្មែរដល់ខ្ញុំ! ខ្ញុំបានមើលកម្មវិធីរបស់ Ma Rynet នៅលើ Khmer Mekong Films នៅពេលដែលខ្ញុំកំពុងសិក្សាភាសាខ្មែរ – នាងជាតារាសម្តែងដ៏ល្បីល្បាញ ប៉ុន្តែនាងមិនដឹងថានាងក៏ជាគ្រូដ៏ល្អម្នាក់ដែរ!»។
គួរឱ្យដឹងថា លោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា អាចប្រើប្រាស់ភាសាខ្មែរបានយ៉ាងល្អ ក្រោយទទួលបានការហាត់រៀនដោយផ្ទាល់ជាមួយអ្នកគ្រូស្អាត ម៉ា រីណែត៕
រូបភាព ៖ ម៉ា រីណែត – Ma Rynet & Dominic Williams























Account
Security
Favourite Content