កន្លងទៅច្រើនឆ្នាំ តួស្ដេចស្វា នៅតែអរគុណ និងរំលឹកពីមិត្តល្អម្នាក់នេះ

ថ្វីបើអាជីពសិល្បៈមិនសូវជាកាក់កបដូចកាលពីមុនប៉ុន្ដែតារាសម្ដែងប្រុសហុងកុង Dicky Cheung ឬតួអង្គស្ដេចស្វាអ៊ូខុង នៅតែត្រូវបានជាគេចាត់ទុកជាតារាសម្ដែងប្រុសជើងចាស់ម្នាក់ដ៏លេចធ្លោ និងគួរឱ្យគោរពម្នាក់ ដោយសារតែស្នាដៃសម្ដែងយ៉ាងល្អ និងការខិតខំប្រឹងប្រែងរបស់លោក។

តួយ៉ាង តារាសម្ដែងប្រុស Dicky Chueng ក៏ឧស្សាហ៍ត្រូវបានគេហៅទៅចូលរួមក្នុងកម្មវិធីនានាក្នុងនាមជាភ្ញៀវកិត្ដិយសផងដែរ ថ្មីៗ នេះក្នុងឱកាសចូលរួមកម្មវិធី Super Brother ២ តារាប្រុសវ័យ ៥៧ នេះក៏បាននិយាយបកទៅអតីតកាលពេលដែលលោកចូលសម្ដែងក្នុងរឿងបុរាណជាលើកទី ១។

លោកបានលើកឡើងយ៉ាងដូច្នេះ​ថា៖ លោកចាំបានថារឿងបុរាណដែលខ្លួនសម្ដែងមុនគេគឺមានចំណងជើងថា Heavenly Swordsman And The Spoiled ក្នុងឆ្នាំ ១៩៨៦។ ពេលនោះលោកមានឱកាសបានសម្ដែងជាមួយលោក Andy Lau ឬលី តាវហ័រ ប៉ុន្ដែដោយសារវាជារឿងបុរាណដំបូងបំផុតដែលលោកបានសម្ដែងពិតណាស់មិនងាយស្រួលទេ លោកត្រូវបានអ្នកដឹកនាំស្ដីឱ្យខ្លាំងព្រោះសម្ដែងមិនសូវត្រូវ រីឯពេលចាក់ផ្សាយក៏ត្រូវគេរិះគន់ច្រើនព្រោះសម្ដែងមិនសូវសម។

លោកបន្ដថា៖ អ្វីដែលមិននឹកស្មានគឺដៃគូសម្ដែងរបស់លោក Andy បានជួយណែនាំលោកយ៉ាងច្រើន និងជួយជ្រោមជ្រែងលោកយ៉ាងខ្លាំងធ្វើឱ្យលោកពិតជាមានអារម្មណ៍មិនសូវស្ដ្រេសហើយមានទំនុកចិត្តឡើងវិញ គ្រប់យ៉ាងក៏ប្រែជាល្អធ្វើឱ្យលោកពិតជារីករាយខ្លាំង។

លោកបន្ថែមថា៖ Andy គាត់ពិតជាមនុស្សល្អម្នាក់ មិនត្រឹមតែជួយលោកនៅពេលសម្ដែងនោះទេ ប៉ុន្ដែពេលលោកធ្លាក់ខ្លួនអស់ទីផ្សារសម្ដែង Andy ក៏ជាមនុស្សម្នាក់ដែលមិនបោះបង់លោកចោលថែមទាំងហៅលោកទៅថតរឿងជាមួយ និងជួយលោកយ៉ាងច្រើនពេលដែលលោកជួបទុក្ខលំបាក។ មែនទែនទៅ បើទោះជាកន្លងផុតទៅច្រើនឆ្នាំ លោកនៅតែចង់អរគុណដល់មិត្តម្នាក់នេះខ្លាំងហើយចងចាំអំពើល្អនេះទុកក្នុងចិត្ត លោកពិតជាសំណាងដែលបានជួបមនុស្សល្អដូច្នេះ។

គួររំលឹកដែរថា នេះមិនមែនជាលើកទី ១ ឡើយដែលតារាសម្ដែងប្រុសលោក Dicky Cheung បាននិយាយពីលោក Andy Lau ឡើយ ពោលឱ្យតែមានឱកាសលោកតែងតែនិយាយអរគុណដល់មិត្តល្អម្នាក់នេះ និងរឿងរ៉ាវផ្សេងៗដែលលោក Andy Lau ធ្លាប់បានជួយលោកពីមុន។ ជាពិសេសពេលដែលលោកក្ស័យធនខ្វះប្រាក់បង់ធនាគារគឺមិត្តល្អម្នាក់នេះហើយដែលឱ្យលោកខ្ចីប្រាក់ដោះបំណុលនាពេលនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ