ទម្លាយតម្លៃឈុត វណ្ណដា និង ឱក សុគន្ធកញ្ញា គ្រងសម្ដែងក្នុងថ្ងៃបិទកីឡាជាតិ ពិតជាមិនធម្មតា

កំពូល​តារា​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា ឱក សុគន្ធកញ្ញា និង ​វណ្ណដា  បានបង្ហាញការសម្ដែងប្លែកៗពីគ្នាជាមួយបទចម្រៀង​ដ៏​មាន​ខ្លឹមសារ ព្រម​ជាមួយឈុតសម្លៀកបំពាក់ប្រណិត​ក្នុង​កម្មវិធី​យប់មិញនេះ ហើយទាំង វណ្ណដា និង ឱក សុគន្ធកញ្ញា ត្រូវគេកត់សម្គាល់ថា បានស្លៀកសម្លៀកបំពាក់ច្នៃដោយ ណុប ដាណេ សម្អាងការ ដូចគ្នា។ 

តាមការឱ្យដឹងពីម្ចាស់ ណុប ដាណេ សម្អាងការ និងជាអ្នកទៅរៀបចំស្លៀកពាក់ឱ្យតារាចម្រៀងទាំងពីររូបផ្ទាល់ក្នុងពិធីបិទកីឡាជាតិ​លើក​ទី៣ និង​កីឡា​ជន​ពិការលើក​ទី១​ កាលពីម្សិលមិញ ឈុតសម្លៀកបំពាក់របស់ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា និងកំពូលតារាចម្រៀងជួរមុខលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ត្រូវច្នៃឡើងជាពិសេសសម្រាប់អ្នកទាំងពីរ ដើម្បីការសម្តែដ៏អស្ចារ្យមួយនោះ។ ក្នុងឈុតនីមួយៗមានបង្កប់អត្ថន័យភាពជាខ្មែរ ស្តែងឱ្យឃើញពីវប្បធម៌ អរិយធម៌​ផូរផង់របស់ខ្មែរយើងនៅពីខាងក្នុង តាមបែបផែនផ្សេងគ្នានៃទម្រង់សម្លៀកបំពាក់រៀងៗខ្លួន។

តួយ៉ាង ឈុតរបស់ម្ចាស់បទ Solo again ដែលស្លៀកឡើងឆាកសម្តែងយប់មិញនេះ បំផុសគំនិតពីសម្លៀកបំពាក់ខ្មែរនាសម័យអាណានិគមនិយមបារាំង លំនាំតាមឈុតសម្លៀកបំពាក់ ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ ដែលធ្លាប់បានគ្រងនាសម័យនោះ។ ឈុតនេះ ច្នៃឡើងពីសូត្រផាមួងខ្មែរ លំដាប់លេខ១ក្នុងស្រុក ចំណែក ការជ្រើសប្រើពណ៌ទឹកប្រាក់លាយទឹកប៊ិច សម្រាប់តារាចម្រៀងមានស្រុកកំណើត​ពីខេត្តព្រះសីហនុ ដោយសារពណ៌ទឹកប៊ិច និងស ជាពណ៌តំណាងឱ្យទង់ជាតិព្រះរាជាណាចក្រកម្ពុជា តែអ្នកច្នៃមិនចង់ឱ្យ វណ្ណដា ប្រើប្រាស់ពណ៌ ស ទឹកប៊ិច ដូចគេទូទៅ ទើបជ្រើសរើសពណ៌ទឹកប្រាក់ (ពណ៌ក្នុងចង្កោមពណ៌សដូចគ្នា) មកប្រើជំនួសពណ៌សវិញ ដើម្បីឱ្យសម្លៀកបំពាក់ឈុតនេះចេញមកមានភាពប្រណិតខុសប្លែកពីគេ។ បើ​គិត​រយៈពេលកាត់ដេរវិញ គឺត្រឹម១ថ្ងៃគត់។

ណុប ដាណេ បាន​បន្ត​ថា៖ «នៅក្នុង Zone ហ្នឹង គឺ Zone ជាមួយគ្នា ពណ៌ប្រាក់ ជាពណ៌ក្នុង Zone ពណ៌ស ជាមួយគ្នា ដូច្នេះយើងចង់ឱ្យវារំលេចថា វណ្ណដា គឺជាបុគ្គលពិសេសរបស់អ្នកទាំងអស់គ្នា អ៊ីចឹង យើងត្រូវតែអត់ឱ្យគាត់ (វណ្ណដា) ដូចគេ»

ម្ចាស់សម្អាង និងជាអ្នកច្នៃម៉ូដរូបនេះបន្តថា មិនមែន វណ្ណដា តែម្នាក់ទេ ដែលស្លៀកសម្លៀករបស់ ណុប ដាណេ សម្អាងការ តែនៅមាន វណ្ណថាន និងសមាជិកក្រុម ប៉ូឡារិច ២ នាក់ទៀត។ មិនតែប៉ុណ្ណោះ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ផងដែរ ប៉ុន្តែភរិយាលោកតា ជាអ្នកស្លៀកពាក់ជូនលោកតាដោយផ្ទាល់ដៃ។ សុរបជារួម តម្លៃឈុតពណ៌ទឹកប្រាក់លាយទឹកប៊ិច ដែល វណ្ណដា ស្លៀកច្រៀងយប់មិញនោះតម្លៃ ជិត ១០០០ ដុល្លារ តែបើបូកសរុបទាំងសមាជិកផ្សេង និងលោកតា គង់ ណៃ ទៀត​ គឺអស់ច្រើន​គួរសម គ្រាន់តែ​ឈុត វណ្ណដា លើស​គេ​បន្តិច។

ងាកមកចាប់អារម្មណ៍ពី​រ៉ូបដ៏ស្រស់ស្អាតរបស់ ឱក សុគន្ធកញ្ញា វិញនោះ ក៏ប្រណិតមិនចាញ់ឈុត វណ្ណដា ឡើយ ដោយឈុតនេះច្នៃឡើងពី ហូលល័ក្ខខ្មែរ ជាហូលល័ក្ខធម្មជាតិ ដែលសាច់ហូលស្អាត មានសភាពស្វិត ហើយពណ៌ក៏មិនស្រស់ឆើតឆាយ មើលទៅមានភាពរមទម្យនៅក្នុងនោះ។ ដើម្បីឱ្យឈុតចេញមកកាន់តែមានភាពប្រណិត ទាក់ទាញ អ្នកច្នៃម៉ូដបានដាក់បញ្ចូលគ្រឿងអលង្កាស្ពាន់បុរាណ ដូចជាខ្សែក្រវ៉ាត់ និងក្បាំងសៀតជាមួយម៉ូដសក់ ដើម្បីឱ្យត្រូវនិងទម្រង់នៃបទចម្រៀង ដែលបង្ហាញស្រ្តីដែលមានភាពរឹងមាំ មោះមុត អង់អាច។ ឈុតនេះធ្វើឡើងរយៈពេល ១-២ ថ្ងៃប៉ុណ្ណោះ ហើយតម្លៃវិញ គឺខ្ទង់ពាន់ដុល្លារ។

តាមការឱ្យដឹងរបស់ អ្នកច្នៃម៉ូដ ណុប ដាណេ គ្រប់សម្លៀកបំពាក់ទាំងអស់ដែលច្នៃចេញទៅគឺសុទ្ធតែមានបង្កប់គំនិតអភិរក្ស បង្ហាញពីវប្បធម៌ និងភាពជាខ្មែរ ដែលគោលគំនិតនេះក៏ដូចគ្នាទៅនិងការគិតរបស់ វណ្ណដា និង ឱក សុគន្ធកញ្ញា ដែរ ដែលតែងដាក់បញ្ចូលភាពជាខ្មែរតាមរយៈសម្លៀកបំពាក់៕

ប្រភពរូប៖ Nob Dane samangkar-ណុប ដាណេសម្អាងការ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់