ចាំមើលថាដំណើរចេញទៅប្រកួតនៅក្រៅប្រទេសលើកនេះ ដេត ស្រីនាឌ អាចដណ្ដើមបានមកុដត្រឡប់មកវិញដែរឬយ៉ាងណា ខណៈ Miss Charm Cambodia រូបនេះខកខានជាច្រើនដងក្នុងដំណើរប្រកួតលើឆាកអន្តរជាតិ។

នេះជាលើកទី៣ ហើយដែល ដេត ស្រីនាឌ ត្រូវបង្ហាញវត្តមានលើវេទិកាអន្តរជាតិ ដោយលើកទី១ និងទី២ បវរកញ្ញាជើងខ្លាំងរូបនេះខកខានមិនបានចេញដំណើរនិងចូលរួមប្រកួត។ រម្លឹកទៅកាលឆ្នាំ ២០១៩ ក្នុងការប្រកួត MGI ក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាលនោះដោយសារតែ អសន្តិសុខក្នុងប្រទេសជាម្ចាស់ផ្ទះ ទើបអ្នកកាន់កម្មវិធីសម្រេចចិត្តមិនឱ្យ ស្រីនាឌ ទៅប្រកួត។
រហូតដល់ឆ្នាំ ២០២៤ ក្នុងកម្មវិធី Miss Planet International បវរកញ្ញាពោរពេញដោយសមត្ថភាពរូបនេះស្រាប់តែមានបញ្ហាសុខភាព មិនបានចូលរួមប្រកួត ខណៈពេលនោះប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។



ដោយឡែក សម្រាប់ការប្រកួត Miss Charm 2025 នៅប្រទេសវៀតណាម លើកនេះ ដេត ស្រីនាឌ បានដាក់ការរំពឹងខ្ពស់ក្នុងការដណ្ដើមយកមកុដត្រឡប់មកកាន់មាតុប្រទេសវិញ មិនតែប៉ុណ្ណោះនាងក៏បានត្រៀមជាស្រេចក្នុងការបង្ហាញពីមុខមាត់របស់កម្ពុជានៅលើវេទិកាអន្តរជាតិផងដែរ។ និយាយពីសមត្ថភាពសិល្បៈ បវរកញ្ញារូបស្រស់នេះអាចរាំរបាំបុរាណខ្មែរ អាចបកស្រាយបទចម្រៀង លេងឧបករណ៍តន្ត្រីព្យ៉ាណូ ដើរម៉ូដ ហើយនាងថែមទាំងធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសទៀតផង។
គួរបញ្ជាក់ថា នាថ្ងៃទី ២៧ ខែ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៩៖៣០ នាទីព្រឹក ស្អែកនេះ Miss Charm Cambodia ដេត ស្រីនាឌ នឹងចេញដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីចូលរួមប្រកួត Miss Charm ២០២៥ ហើយ៕
រូបភាព ៖ Det Sreyneat























Account
Security
Favourite Content