ដេត ស្រីនាឌ ចេញដំណើរទៅប្រកួត Miss Charm នៅវៀតណាមស្អែកនេះហើយ

ចាំ​មើល​ថា​ដំណើរ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​លើក​នេះ ដេត ស្រីនាឌ អាច​ដណ្ដើម​បាន​មកុដ​​ត្រឡប់​មក​វិញ​ដែរ​ឬ​យ៉ាង​ណា ខណៈ Miss Charm Cambodia រូប​នេះ​ខក​ខាន​ជា​ច្រើន​ដង​ក្នុង​ដំណើរ​ប្រកួត​លើ​ឆាក​អន្តរជាតិ។

នេះ​ជា​លើក​ទី៣ ហើយ​ដែល ដេត ស្រីនាឌ ត្រូវ​បង្ហាញ​វត្តមាន​លើ​វេទិកា​អន្តរជាតិ ដោយ​លើក​ទី១ និង​ទី២ ​បវរ​កញ្ញា​ជើង​ខ្លាំង​រូប​នេះ​ខក​ខាន​មិន​បាន​ចេញ​ដំណើរ​និង​ចូលរួម​ប្រកួត។ រម្លឹក​ទៅ​កាល​ឆ្នាំ ២០១៩ ក្នុង​ការ​ប្រកួត MGI ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា កាល​នោះ​ដោយ​សារ​តែ​ អសន្តិសុខ​ក្នុង​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ ទើប​អ្នក​កាន់​កម្មវិធី​សម្រេច​ចិត្ត​មិន​ឱ្យ ស្រីនាឌ ទៅ​ប្រកួត។

រហូត​ដល់​ឆ្នាំ ២០២៤ ក្នុង​កម្មវិធី Miss Planet International បវរ​កញ្ញា​ពោរពេញ​ដោយ​សមត្ថភាព​រូប​នេះ​ស្រាប់​តែ​មាន​បញ្ហា​សុខភាព​ មិន​បាន​ចូលរួម​ប្រកួត ខណៈពេលនោះ​ប្រទេស​កម្ពុជា​គឺ​ជា​ម្ចាស់​ផ្ទះ។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត Miss Charm 2025 នៅ​ប្រទេស​វៀតណាម លើក​នេះ ដេត ស្រីនាឌ បាន​ដាក់​ការ​រំពឹង​ខ្ពស់​ក្នុង​ការ​ដណ្ដើម​យក​មកុដ​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ពីមុខមាត់របស់​កម្ពុជា​នៅ​លើ​វេទិកា​អន្តរជាតិ​ផងដែរ។ និយាយ​ពី​សមត្ថភាព​សិល្បៈ បវរកញ្ញា​រូប​ស្រស់​នេះ​អាច​រាំ​របាំ​បុរាណ​ខ្មែរ អាច​បកស្រាយ​បទ​ចម្រៀង លេង​ឧបករណ៍​តន្ត្រី​ព្យ៉ាណូ ដើរ​ម៉ូដ ហើយ​នាង​ថែម​ទាំង​ធ្លាប់​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ទៀត​ផង។

គួរ​បញ្ជាក់​ថា នា​ថ្ងៃ​ទី ២៧ ខែ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលា​ម៉ោង ៩៖៣០ នាទី​ព្រឹក ស្អែក​នេះ Miss Charm Cambodia ដេត ស្រីនាឌ នឹង​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​ប្រកួត Miss Charm ២០២៥ ហើយ៕

រូបភាព ៖ Det Sreyneat 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ



Leave a Reply

Your email address will not be published.Required fields are marked *