Stray Kids ក្លាយជាក្រុមខេប៉ុបដំបូងត្រៀមឡើងសម្ដែងនៅ Rock in Rio ខណៈជោគជ័យខ្លាំងទាំងអាល់ប៊ុមចាស់ និងអាល់ប៊ុមថ្មី

អាល់ប៊ុមថ្មីរបស់ Stray Kids “DO IT” ទទួលបានការគាំទ្រជាមួយនឹងការបញ្ជាទិញជិត ១.៥លានបន្ទះត្រឹមមួយថ្ងៃដំបូង ស្របពេលដែលអាល់ប៊ុមចាស់ ដូចជា​ KARMA បន្តជាប់ឈ្មោះលើតារាងអាល់ប៊ុមកំពូលប្រជាប្រិយភាពរបស់ Billboard។ បន្ថែមពីនេះ​ នៅឆ្នាំ ២០២៦ខាងមុខ សមាជិកទាំង ៨នាក់ក៏នឹងឡើងសម្ដែងនៅឯមហោស្រពតន្រ្តី Rock in Rio ផងដែរ។

ផ្អែកតាម Hanteo Chart កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ Stray Kids បានបញ្ចេញអាល់ប៊ុមពិសេសក្រោមឈ្មោះថា DO IT ដោយមានចម្រៀងចំនួន ២បទ គឺបទ Do it និង DIVINE។ ខណៈត្រឹមមួយថ្ងៃដំបូងនៃការចេញលក់ អាល់ប៊ុមនេះបានទទួលការបញ្ជាទិញសរុបរហូតដល់ទៅ ១ ៤៩៦ ៧៦៨ បន្ទះ។

បន្ថែមពីនេះទៀត DO IT ក៏បានឈានជើងចូលតំណែងលេខ ១នៅលើតារាងអាល់ប៊ុមកំពូលរបស់ iTune ក្លាយជាអាល់ប៊ុមពេញនិយមបំផុតនៅ ៣៧តំបន់ផ្សេងគ្នា រួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ ឥណ្ឌា អារ៉ាប៊ីសាអូឌីត ម៉ាកាវ សិង្ហបុរី ម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូងជាដើម។

យ៉ាងណាមិញ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ អាល់ប៊ុមចាស់ KARMA ក៏នៅតែបន្តទទួលបានការពេញនិយមដូចគ្នា។ ខណៈពេលចេញផ្សាយដំបូងអាល់ប៊ុមនេះទទួលបានតំណែងលេខ ១ នៅលើតារាង Billboard 200 មកដល់សប្ដាហ៍នេះ KARMA បានឈរនៅលេខរៀងទី ៤៥ រាប់ជាសប្ដាហ៍ទី ១៣ និងក្លាយជាអាល់ប៊ុមរបស់ Stray Kids ដែល បានឈរជើងលើតារាងនេះក្រោមចំណាត់ថ្នាក់លេខ ៥០ យូរបំផុត។

ក្រៅពី Billboard 200 អាល់ប៊ុម KARMA ក៏បានត្រលប់មកកាន់ចំណាត់ថ្នាក់លេខ ២នៅលើតារាង World Albums និងក្លាយជាអាល់ប៊ុមដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងចំណាត់ថ្នាក់លេខ​៤នៅលើតារាង Top Album Sales និង Top Current Album Sales របស់ Billboard ផងដែរ។

ទន្ទឹមគ្នានេះ នៅថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ សមាជិកទាំង ៨នាក់ក៏នឹងក្លាយជាតារាខេប៉ុបដំបូងគេ ដែលឡើងសម្ដែងនៅក្នុងមហោស្រពតន្ត្រី Rock in Rio ឯទីក្រុង រីយ៉ូដឺចេណេរ៉ូ នៃប្រទេសប្រេស៊ីល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Leave a Reply

Your email address will not be published.Required fields are marked *