ជាដំណឹងដ៏អស្ចារ្យមួយដែលម្ចាស់មកុដ Miss Universe Cambodia 2024 និងជា Top 30 Miss Universe 2024 អ្នកនាង ប្រាសាទ ដាវីន ក៏ជាភ្ញៀវ VIP ម្នាក់របស់កម្មវិធី BVLGARI នៅថ្ងៃស្អែកនេះដែរ។


អ្នកនាង ប្រាសាទ ដាវីន Top 30 Miss Universe 2024 នឹងត្រូវជួបគ្នាជាមួយកំពូលតារាបរទេស និងម្ចាស់មកុដ Miss Universe 2015 Pia Wurtzbach ព្រោះថា នឹងត្រូវចូលរួមកម្មវិធី BVLGARI AETERNA EVENT។ សម្រាប់តារារបស់ប្រទេសកម្ពុជា មានកំពូលតារាសម្ដែង ស៊ីន យូប៊ីន ដែលជា Friend Of BVLGARI ស្រាប់ និង ប្រាសាទ ដាវីន ដែលជា ភ្ញៀវ VIP។
បើតាមសម្ដីរបស់លោក ឈួង យីវឆូយ (Chhoy D. Archi) ដែលជាម្ចាស់កម្មវិធី Miss Universe Cambodia 2024 បានបញ្ជាក់ថា ប្រាសាទ ដាវីន អញ្ជើញជាភ្ញៀវ VIP ភ្ញៀវ តាមរយៈ First Lady ហើយពេលនេះអ្នកនាងបានទៅដល់ខេត្តសៀមរាប។
ចំណែកបវរកញ្ញាខ្មែរដ៏ស្រស់សោភា ប្រាសាទ ដាវីន មិនបានបង្ហោះអ្វីច្រើនឡើយ គ្រាន់តែវីដេអូអ្នកនាងប៉ុន្មានម៉ោងមុនប្រាប់ថា ពេលនេះទៅដល់ខេត្តសៀមរាបហើយ។
ពេលនេះតារាបរទេសដែលជា Global Brand Ambassador និង Friends of Bvlgari របស់ BVLGARI មាន Mile Phak Phum, ម៉ៃ ដាវិកា, Ayden Sng, Pia Wurtzbach, ស៊ីន យូប៊ីន និងភ្ញៀវ VIP ជាច្រើនទៀត។ BVLGARI AETERNA EVENT នឹងរៀបចំក្នុងខេត្តសៀមរាប នៅប្រាសាទបាយ័ន នៅថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ម៉ោង៦៖០០ ល្ងាចតទៅ៕



រូបភាព៖ Pia Wurtzbach




រូបភាព៖ Chun Chin



រូបភាព៖ Ayden Sng























Account
Security
Favourite Content