សាលាប៉ូលិសនៅជប៉ុន ជួលអ្នកជំនាញខាងសម្រស់ពី Shiseido មកបង្រៀនប៉ូលិសប្រុសៗឱ្យចេះផាត់មុខ




បណ្ឌិត្យសភា​នគរបាល Fukushimaken Keisatsugakko ក្នុងប្រទេសជប៉ុន បានបើកវគ្គបណ្ដុះបណ្ដាលពីមូលដ្ឋានគ្រឹះនៃការរៀបចំខ្លួន ជាមួយគោលបំណងចង់បង្កើនទំនុកចិត្តរបស់ប្រជាជនមកកាន់ប៉ូលិស។

កាលពីខែមករាកន្លងទៅ បណ្ឌិត្យសភានគរបាលដែលមានទីតាំងនៅក្នុងខេត្ត Fukushima ប្រទេសជប៉ុន ​បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងក្នុង និងក្រៅស្រុក ក្រោយពីសាលាបណ្តុះបណ្ដាលជំនាញ​នគរបាលមួយនេះ បានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញពិសេសខាងលើនេះទៅកាន់ប៉ូលិស ៦០ នាក់ រួមមានទាំងប៉ូលិសប្រុសៗដែលបម្រុងនឹងបញ្ចប់ការសិក្សាផងដែរ។

បណ្ឌិត្យសភានគរបាលបានបញ្ជាក់ថា មូលហេតុនៃការបង្កើតថ្នាក់ថែរក្សាសម្រស់នេះឡើង ក៏ដោយសារតែសាលាបានយល់ឃើញពីសារសំខាន់នៃការតុបតែងខ្លួនឱ្យមានរបៀបរៀបរយ ស័ក្ដិសមជាអ្នកជំនាញ ជាពិសេសអាចបង្កើនការពេញចិត្ត និងទំនុកចិត្តនៅពេលដែលត្រូវចុះទៅជួបជាមួយប្រជាពលរដ្ឋម្ដងៗ។

លោក Takeshi Sugiura នាយករងនៃបណ្ឌិត្យសភានគរបាល Fukushimaken Keisatsugakko បានប្រាប់សារព័ត៌មាន Nippon TV ថា៖ “ពួកយើងចង់រំឭកទៅកាន់សិស្សានុសិស្សថា ក្នុងនាមយើងជាមនុស្សម្នាក់រស់នៅក្នុងសង្គម និងជាអនាគតប៉ូលីស ការរក្សារូបភាពខាងក្រៅឱ្យល្អជាប្រចាំ គឺជារឿងសំខាន់”។

ដើម្បីធានាឱ្យបាននូវស្ដង់ដារវិជ្ជាជីវៈខ្ពស់ បណ្ឌិត្យសភានគរបាលបានសហការគ្នាជាមួយនឹងយីហោគ្រឿងសម្អាងល្បីឈ្មោះរបស់ជប៉ុន គឺ Shiseido ដោយអ្នកជំនាញទាំងនោះបានបង្រៀនប៉ូលិសទាំង ៦០នាក់នោះ ពីមូលដ្ឋានទូទៅនៃការតុបតែងមុខ រួមមានការធ្វើឱ្យស្បែកមានសំណើម ការប្រើប្រាស់ Primmer​ បច្ចេកទេសគូស និងកោររោមចញ្ចើម រួមគ្នា និងការធ្វើម៉ូតសក់ផងដែរ។

ដ្បិតប៉ូលិសមួយចំនួនបានជួបប្រទះឧបសគ្គទៅនឹងការសិក្សាជំនាញថ្មីមួយនេះក៏ពិតមែន ក៏ប៉ុន្តែពួកគេបានបង្ហាញការពេញចិត្ត និងយល់ឃើញថា ការចេះតុបតែងខ្លួនជាផ្នែកមួយដ៏សំខាន់ សម្រាប់អ្នកប្រកបរបរជាប៉ូលិស។ លោក Yusei Kuwabara ដែលជាសិស្សម្នាក់បាននិយាយថា៖ “ខ្ញុំមិនធ្លាប់ផាត់មុខពីមុនមកទេ។ ក៏ប៉ុន្តែខ្ញុំជឿថា ការធ្វើជាប៉ូលិសគឺតែងតែស្ថិតនៅក្រោមក្រសែរបស់ប្រជាជន ដូច្នេះខ្ញុំចង់មានទំនុកចិត្តថា ខ្ញុំបានរៀបចំខ្លួនបានល្អមុននឹងចេញទៅធ្វើការ”។

ទន្ទឹមគ្នានេះ ក្រៅពីបណ្ឌិត្យសភានគរបាល Fukushimaken Keisatsugakko  បណ្ឌិត្យសភានគរបាលមួយទៀតដែលមានទីតាំងក្នុងទីក្រុង Yamaguchi ក៏បានបើកវគ្គបណ្ដុះបណ្ដាលដែលមានលក្ខណៈស្រដៀងគ្នាផងដែរ  ដោយចាប់ផ្ដើមពីការបង្រៀនអំពីមូលដ្ឋាននៃការលុបមុខឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា ជាទូទៅបណ្ឌិត្យសភានគរបាលរបស់ជប៉ុនមានតួនាទីបង្រៀនប៉ូលិសទាក់ទងនឹងចំណេះដឹងផ្លូវច្បាប់ និងភាពរឹងមាំផ្នែករាងកាយ ក៏ប៉ុន្តែការបង្កើតថ្នាក់សិក្សាថ្មីនេះ សារព័ត៌មាន South China Morning Post យល់ឃើញថា ជាការអភិវឌ្ឍប្រព័ន្ធបណ្ដុះបណ្ដាលថ្មី ឱ្យទាន់ទៅនឹងសម័យកាល សមស្របទៅនឹងអនាគត ដែលប៉ូលិសត្រូវចេញទៅមានទំនាក់ទំនងជាប្រចាំជាមួយនឹងសហគមន៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *