ហាក់មិនទុកចោលការងារយូរ ដា ដាវ ត្រឡប់មកធ្វើការក្រោយសម្រាលកូនបានមួយរយៈខ្លីប៉ុណ្ណោះ។ ថ្មីៗនេះដែរតារាសម្ដែងស្រីរាងតូចច្រឡឹង បានបញ្ចេញរាងដ៏ស្រឡូន សាច់សភ្លឺខ្ចី ថែមទាំងពោលសរសើរស្វាមីចំៗបែបនេះថា៖ «លទ្ធផលដែលប្ដីមើលថែបានល្អ» ។

បន្ទាប់ពីតារាស្រីរូបនេះសម្រាលបានមួយរយៈ ដា ដាវ ហាក់មិនបានថមថយសម្រស់ ថែមទាំងអាចត្រឡប់មកសភាពដើមបានយ៉ាងរហ័សទៀតផង។ មហាជនអ្នកគាំទ្រ ជាពិសេសអ្នកម្ដាយដូចគ្នាជាច្រើនបានចូលខមិន និងសាកសួរពីវិធីសាស្ត្រក៏ដូចជារូបមន្តធ្វើឱ្យអ្នកនាងអាចត្រឡប់មកដូចកាលមិនទាន់ទម្ងន់បានលឿន តួយ៉ាងដូចជាក្បាលពោះរាបស្មើល្អឆាប់រហ័សបែបនេះ។
មិនមានការលាក់បាំងនោះទេ ដា ដាវ បានទម្លាយប្រាប់ថា ចំពោះក្បាលពោះរបស់អ្នកនាងដែលអាចត្រឡប់មកសភាពដើមលឿនបែបនេះគឺមកពីអ្នកនាងចាប់ផ្ដើមរឹតហ្កេននៅពេលទទួលបានការអនុញ្ញាតពីខាងគ្រូពេទ្យ មួយវិញទៀតគឺអ្នកនាងបរិភោគទឹកក្ដៅ គួបផ្សំជាមួយការទទួលសេវាកម្មម៉ាស្សាផងដែរ។



យ៉ាងណាមិញ នៅពីក្រោយរឿងទាំងអស់នេះមនុស្សសំខាន់របស់ដា ដាវ គឺស្វាមីរបស់អ្នកនាង។ លោកតែងនៅក្បែរមើលថែទាំងផ្លូវចិត្ត និងផ្លូវកាយដល់អ្នកនាង និងផ្ដល់ភាពកក់ក្ដៅគ្រួសារតូចមួយនេះ៕























Account
Security
Favourite Content