ដាដាវ ទៅទស្សនាកម្មវិធីបង្ហាញម៉ូដរបស់សែរាជវង្សថៃ ហើយក៏ជួបគ្រោះរញ្ជួយដីនៅទីនោះ

ដូច​អ្នក​គាំទ្រ​ខ្មែរ​បាន​ដឹង​រួច​ហើយ​ថា ដាដាវ បាន​ជួប​ប្រទះ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ​កាលពី​ចុង​សប្ដាហ៍​មុន។ ការពិត​គ្រា​ដែល​តារា​ម៉ូដែល​ស្រី​រាង​សិចស៊ី​ខ្មែរ​រូប​នេះ បាន​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ព្រះនាង​ប្រទេស​ថៃ Sirivannavari ដែល​ជា​បុត្រី​របស់​ស្ដេច​ថៃ។

តារា​សម្ដែង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខាង​ប្រេន Sirivannavari បាន​រៀបចំ​ឈុត​តម្លៃ​ជិត ១ ម៉ឺន​ដុល្លារ ដល់​រូប​នាង។ តារា​ស្រី​កូន​១​រូបនេះ បាន​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង ព្រោះ​បាន​ចូលរួម​ទស្សនា​ការ​បង្ហាញ​ម៉ូដ​របស់​ប្រេន​ព្រះនាង​ម្ចាស់​របស់​ប្រទេស​ថៃ ​អង្គ​នោះ។ ដាដាវ បាន​សរសេរ​រៀបរាប់​ថា “ជា​កិត្តិយស​ដែល​ត្រូវ​បាន brand Sirivannavari ដែល​ម្ចាស់ brand ជា​ព្រះនាង​នៃប្រទេសថៃ បាន​អញ្ជើញ​អោយ​ចូលរួម​”។

ជា​ភ្ញៀវ​កិត្តិយស​អង្គុយ​នៃ​កម្មវិធី ដាដាវ ក៏​បាន​ជួប​ជាមួយ​តារា​ថៃ​ប្រុស​ស្រី​ល្បី​ៗ​ជាច្រើន​រូប​ផ្សេង​ទៀត​ដែរ មាន​ទាំង Chompoo។ ក្រោយ​ចូលរួម​កម្មវិធី​នោះ​រួច តារា​ខ្មែរ​រូប​នេះ​ក៏​បាន​ជួប​ប្រទះ​ហេតុការណ៍​អាក្រក់​រញ្ជួយ​ដី​នា​ទីក្រុង​បាងកក។

ព្រះនាង Sirivannavari Nariratana Rajakanya នាយក​ច្នៃ​ប្រតិដ្ឋ​នៃ​ម៉ាក SIRIVANNAVARI បាន​រៀបចំ Fashion show បង្ហាញម៉ូដសម្លៀកបំពាក់និទាឃរដូវ/រដូវក្តៅឆ្នាំ 2025 របស់​ទ្រង់​ដែល​មាន​សម្លៀកបំពាក់​ស្ត្រី និង​បុរស សម្ភារៈ​ស្បែក និង​គ្រឿង​ប្រើប្រាស់​នៅ Royal Paragon Hall ជាន់ទី 5 នៃ​មជ្ឈមណ្ឌល​ផ្សារទំនើប Siam Paragon កាលពី​ថ្ងៃ ២៧ខែ​មីនា ឆ្នាំ ២០២៥៕

រូបភាព៖ daa dao និង Khaosod English



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *