ហេតុការណ៍រញ្ជួយដីនៅប្រទេសភូមាបានឆក់យកជីវិតពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ក្នុងនោះព្រះសង្ឃច្រើនអង្គសុគត និងអង្គខ្លះទៀតរងរបួសមានទាំងធ្ងន់ស្រាល។ នេះបើតាមការបង្ហោះឱ្យដឹងនៅលើអាខោនហ្វេសបុកព្រះសង្ឃមួយអង្គដែលធ្លាប់គង់ស្នាក់អាស្រ័យសិក្សានៅទីនោះ។

ក្រោយទទួលបានដំណឹងដ៏សែនខ្លោចផ្សារ និងរន្ធត់គ្មានអ្វីផ្ទឹមបាននាពេលនេះបានធ្វើអ្នកផលិតមាតិកាល្បីៗនៅស្រុកខ្មែរជាច្រើននាក់ខ្នះខ្នែងប្រមែប្រមូលថវិកាបន្តិចបន្តួចទៅតាមលទ្ធភាព ដើម្បីចូលរួមជាចំណែកជួយទៅកាន់ជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីដ៏អាក្រក់មួយនេះ។
តាមការបង្ហោះឱ្យដឹងលើអាខោនហ្វេសបុកផ្លូវការរបស់ ហេង វិសាល Influencer ដ៏មានឥទ្ធិពល១រូបនៅកម្ពុជាបានបង្ហាញពីចំនួនទឹកប្រាក់ដែលពួកគេទទួលបានពីបណ្ដាមិត្តភ័ក្ដិបងប្អូនសាច់ញាតិនិងអ្នកផលិតមាតិកាដូចគ្នា ២ ៥៦៥ ដុល្លា ដែលចំនួននេះមានអ្នកចូលរួមបរិច្ចាគដែលត្រូវបានរាយនាមនៅលើបញ្ជីហើយ និងត្រូវបានមហាជនស្គាល់ថាសុទ្ធតែជា Influencer ល្បីៗដូចជា ពេជ្រ ពិសី និងគូដណ្ដឹង, ពូនិតអ៊ីកា, អ្នកនាង ផន សុផារី និងស្វាមី , ជេននី មីន និងស្វាមី, ម្ដាយរបស់ ស្រីនា, នីនីន និងស្វាមី និងបណ្ដាសប្បុរសជនជាច្រើនផ្សេងទៀត។
គួរឱ្យដឹងផងដែរថា ក្រៅអំពីអ្នកផលិតមាតិកាក្នុងស្រុកប៉ុន្មានរូបនេះក៏ឃើញមានបងប្អូនប្រជាជនខ្មែរជាច្រើនផ្សេងទៀតបានចូលរួមចំណែកនៅក្នុងជួយជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីតាមរយៈប្រភពផ្សេងៗគ្នា។





ក្នុងនេះដែរ កម្ពុជាតាមរយៈក្រសួងការបរទេសបានក៏បានសម្រេចផ្ដល់ជំនួយជំហានដំបូង ១០ ម៉ឺនដុល្លារ ព្រមទាំងបានបញ្ជូនមន្ត្រី ២រូបដើម្បីប៉ានប្រមាណ និងឆ្លើយតបបន្ទាន់ក្នុងបេសកកម្មជួយសង្គ្រោះប្រទេសមីយ៉ាន់ម៉ាក្នុងគ្រោះរញ្ជួយដីដែលបានកើតឡើងនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈក្រុមសង្គ្រោះកំពុងប្រតិបត្តិការជួយ និងបន្តរុករកជនរងគ្រោះដែលបានបាត់ខ្លួន៕
ប្រភពរូបភាព ៖ FB Heng Visal




















































Account
Security
Favourite Content