ស្ថានអគ្គកុងស៊ុលកូរ៉េនៅអាមេរិកចេញមុខបញ្ជាក់លើករណីទាក់ទងនឹងការវាយប្រហារអ្នកផ្ដល់ភស្ដុតាងសារសំឡេងរបស់ Kim Sae Ron

ថ្មីៗនេះមានការរាយការណ៍ថាអ្នកផ្ដល់ភស្ដុតាងជាសារសំឡេងរបស់តារាប្រុស Kim Soo Hyun និង Kim Sae Ron ត្រូវបានគេវាយប្រហារឱ្យមានរបួសធ្ងន់ធ្ងរយ៉ាងខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិក។

យោងតាមស្ថានអគ្គកុងស៊ុលកូរ៉េនៅទីក្រុងញូវយ៉កបានចេញមកបញ្ជាក់ថាថ្មីៗនេះមិនមានការចាប់ខ្លួនជនជាតិកូរ៉េនៅក្នុងដែលសមត្ថកិច្ចរបស់ពួកគេលើករណីការប៉ុនប៉ងមនុស្សឃាត ឬឧក្រិដ្ឋកម្មណាមួយប្រឆាំងនឹងជនជាតិកូរ៉េរស់នៅក្រៅប្រទេសឡើយ។ ផ្អែកតាមមាត្រា ៣៦ នៃអនុសញ្ញាទីក្រុង Vienna ស្ដីពីទំនាក់ទំនងកុងស៊ុល ការអនុវត្តច្បាប់ក្នុងតំបន់ត្រូវតែជូនដំណឹងដល់ស្ថានកុងស៊ុលរបស់ប្រទេសដែលពាក់ព័ន្ធនៅពេលជនជាតិកូរ៉េណាម្នាក់ត្រូវបានចាប់ខ្លួន ឬឃុំខ្លួន។ យ៉ាងណាមិញ​ មកដល់ពេលនេះ ស្ថានកុលស៊ុលនៅមិនទាន់ទទួលបានការជូនដំណឹងណាមួយទាក់ទងទៅនឹងករណីពីមន្រ្តីអនុវត្តច្បាប់នៅឡើយទេ។  

ហេតុការណ៍មួយនេះមិនត្រូវបានរាយការណ៍ទៅភ្នាក់ងារស៊ើបអង្កេតក្នុងតំបន់នោះទេ ប៉ុន្តែត្រូវបានរុញទៅកាន់ភ្នាក់ងារ FBI តែម្ដង។ ទាក់ទងនឹងការអះអាងថា FBI កំពុងសើបអង្កេតការករណីវាយប្រហារលើអ្នកផ្ដល់ភស្ដុតាងសារសំឡេង ស្ថានអគ្គកុងស៊ុលក៏បានថ្លែងថា៖ នេះជាព័ត៌មានដែលភ្នាក់ងាររបស់យើងមិនមាន ឬស្ថិតក្នុងគ្រប់គ្រងឡើយ។ ការចេញមុខមកបញ្ជាក់ច្បាស់ៗបែបនេះបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភាគច្រើនយល់ស្របថាការអះអាងមួយនេះហាក់ដូចជាការរៀបចំទុកជាមុនតាំងពីដើមមក។

គួររំឮកផងដែរថាកាលពីថ្ងៃទី៧ ខែឧសភា មេធាវីរបស់គ្រួសារ Kim Sae Ron បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូល ហើយក៏បានចែករំលែកនូវសារសំឡេងរបស់តារាស្រី Kim Sae Ron ពាក់ព័ន្ធនឹងតារាប្រុស Kim Soo Hyun ផងដែរ។ នៅក្នុងនោះ Kim Sae Ron បានសារភាពថានាងពិតជាបានមានទំនាក់ទំនងផ្លូវភេទជាមួយនឹង Kim Soo Hyun នៅពេលនាងកំពុងរៀននៅថ្នាក់ទី ៨ ពិតមែន។ នាងក៏បានលើកឡើងដែរថាតារាប្រុសរូបនេះថែមទាំងបានផ្ញើរូបភាពរបស់លោកកំពុងដេកជាមួយអាយដលម្នាក់មកឱ្យនាងមើលថែមទៀតផង។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Koreaboo បានឱ្យដឹងថាគណនី Garo Sero អះអាងថាមានអ្នកផ្ដល់ភស្ដុតាងសារសំឡេងម្នាក់រស់នៅរដ្ឋ New Jersey បានថតសំឡេងដែលមានរយៈពេលប្រហែល ១ ម៉ោងនិង ៣០ នាទីដោយមានការព្រមព្រៀងពី Kim Sae Ron លាតត្រដាងពីមនុស្សដែលបានធ្វើទារុណកម្មលើតារាស្រី Kim Sae Ron ដោយក្នុងនោះក៏មាន Kim Soo Hyun, Youtuber និងអ្នកសារព័ត៌មានផងដែរ។ ជាអកុសលនៅថ្ងៃទី១ ខែឧសភា អ្នកផ្ដល់ភស្ដុតាងសារសំឡេងម្នាក់នោះត្រូវបានវាយប្រហារដោយមនុស្ស ២ នាក់មកដែលជាជនជាតិកូរ៉េ និងចិន។ Garo Sero ថែមទាំងបានអះអាងទៀតថាករណីនេះត្រូវបាន FBI ស៊ើបអង្កេតដោយផ្ទាល់ ហើយជនរងគ្រោះត្រូវបានវាយតម្លៃថានឹងត្រូវពិការដោយសារតែផ្នែកធំនៃសរសៃប្រសាទលើដៃរបស់គេបានដាច់រហែក ថែមទាំងត្រូវបានគេចាក់លើ ក ចំនួន ៩ ដងផ្ទួនៗទៀតផង។

ចំពោះការធ្វើសនិ្នសីទសារព័ត៌មាននេះឡើងគឺធ្វើឡើងទៅតាមការស្នើសុំរបស់សមាជិកគ្រួសារជនរងគ្រោះដែលបានស្នើសុំឱ្យបញ្ចេញព័ត៌មានមួយចំនួន ក្រោយបារម្ភថាអាចនឹងមានឧប្បត្តិហេតុអកុសលណាមួយកើតឡើង។ Garo Sero បានបញ្ជាក់ថានេះគឺជាករណីឃាតកម្មយ៉ាងច្បាស់ដែលឧក្រិដ្ឋកម្មបានកើតឡើងនៅថ្ងៃទី៣០ ខែមេសា ដោយជនជាតិកូរ៉េ និងចិនដែលជាឧក្រិដ្ឋករបានទៅដល់ទឹកដីសហរដ្ឋអាមេរិក ៥ ថ្ងៃមុនពេលធ្វើសកម្មភាពដែលវាជាករណីឧក្រិដ្ឋកម្ម និងឃាតកម្មដែលបានគ្រោងទុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Leave a Reply

Your email address will not be published. Required fields are marked *