ហេង កែវនីតា ដ៏មានប្រជាប្រិយភាព និងវោហារស័ព្ទមិនចេះរីងស្ងួត ពេលនេះក៏ចេញមុខមកប្រឡូកក្នុងវិស័យជំនួញផ្នែកអាហារ។ ដោយពិធីការិនីរូបនេះ បានទិញ franchise ហាង Coffee Corner ពីតារាកំប្លែង PeyPey Dy ដែលជាប្អូនជីដូនមួយបង្កើតខ្លួនតែម្ដង។


ហេង កែវនីតា បានក្លាយជាម្ចាស់ហាង Coffee Corner សាខាស៊ីសុវត្ថិ ដែលទើបដំណើរការកាលពីម្សិលមិញ។ ក្នុងការបើកដំណើរការហាងកាហ្វេរបស់ខ្លួនកាលពីម្សិលមិញ ហេង កែវនីតា មានមិត្តរួមអាជីពជាច្រើនបានទៅចូលរួមអបអរសាទរដល់អ្នកនាង ពិសេសក្រុមការងារទូរទស្សន៍បាយ័ន ហើយ នីតា មានការបញ្ចុះតម្លៃដល់អតិថិជនខ្លះទៀតផង។
ដូចដឹងស្រាប់ហើយថា PeyPey Dy គឺជាប្អូនជីដូនមួយ និងធ្លាប់រស់នៅជាមួយគ្នា ឌុបគ្នាទៅសាលារៀន ប្រៀបដូចបងប្អូនបង្កើត។ មួយវិញទៀតហាងកាហ្វេរបស់ PeyPey Dy ក៏មានភាពល្បីល្បាញខ្លាំងផងដែរ នាពេលបច្ចុប្បន្ន ដូចនេះហើយការដំណើរការហាងកាហ្វេដែលជាកាទិញ franchise ពិតជាមិនពិបាកគ្រប់គ្រងសម្រាប់ នីតា ឡើយ។
មួយវិញទៀតហាងមានអតិថិជនស្រាប់ផង គ្រាន់តែបើកភ្លាម មានអ្នកតម្រង់ជួរចាំទិញបាត់ទៅហើយ។ ក្រោយការជោគជ័យលើអាជីពសិល្បៈ កែវនីតា ក៏ងាកមកបន្ថែមអាជីពជាអ្នកជំនួញ ដើម្បីឲ្យជីវិតកាន់តែរវល់ដែលជាការនាំផលចំណេញចូលមកក្នុងជីវិត៕





























Account
Security
Favourite Content