សារព័ត៌មាន​ដ៏​ធំ​របស់​ចិន​ចុះផ្សាយ​ពី ល្អហួស សិល្បករខ្មែររាំរបាំនៅ Harbin កំពុងល្បីខ្លាំង

សិល្បករ​កម្ពុជា ជូរី ល្អហួស ដែល​បាន​សម្ដែង​របាំ​អប្សរា​នៅ Harbin Ice and Snow World ក្នុង​ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស​ចិន កាលពី​ថ្ងៃ ៥ ខែ​មករា ឆ្នាំ ២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ភាព​ល្បីល្បាញ​ខ្លាំង។ នេះ​ជា​ការ​ចុះផ្សាយ​ព័ត៌មាន​ពី China Daily របស់​ចិន​កាលពី​ថ្ងៃ ៨ ខែ​មករា ឆ្នាំ ២០២៥។

នៅ​សីតុណ្ហភាព​ត្រជាក់ -២០ ក្នុង​ទីក្រុង Harbin ខេត្ត Heilongjiang ភាគ​ឦសាន​នៃ​ប្រទេសចិន នា​រសៀល​ថ្ងៃ​អាទិត្យ ល្អហួស បាន​រាំ​របាំ​អប្សរា​ដ៏​អស្ចារ្យ និង​បាន​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​​ពុះកញ្ជ្រោល​ជាមួយ​នឹង​ភាព​រំភើប​ដ៏​អស្ចារ្យ​នៅ​ឯ Harbin Ice and Snow World ។

China Daily បាន​រ៉ាយរ៉ាប់​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា ជូរី ល្អហួស បាន​រំលេច​ឈុត​សម្លៀកបំពាក់​របស់​ខ្លួន​ពណ៌​ទឹក​មាស នាង​ក្លាហាន​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​ខ្លាំង ដើម្បី​ឡើង​រាំ​របាំ​អប្សរា ដែល​ជា​របាំ​មួយ​ក្នុង​បណ្ដា​របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ នៅ​មុខ​ចម្លាក់​ទឹកកក​ប្រាសាទ​បាយ័ន​ដ៏​ល្បី​របស់​កម្ពុជា។

អ្នក​ទេសចរ​នៅ Harbin Ice and Snow World រំភើប​នឹង​ការ​សម្ដែង​របស់​សិល្បករ​ខ្មែរ​វ័យ ១៦ ឆ្នាំ ជូរី ល្អហួស។ កាយវិការ​ទន់ភ្លន់ ទឹកមុខ​ញញឹម​របស់​នាង​នៅ​លើ​ផ្ទាំង​ទឹកកក ធ្វើឲ្យ​ទស្សនិកជន ទាំង​តាម​អ៊ីនធឺណិត និង​ក្រៅ​បណ្ដាញ​សង្គម​កោត​សរសើរ។

វីដេអូ​រយៈពេល ៣ នាទី​នៃ​ការ​សម្តែង​របស់​នាង​នៅ​លើ​គណនី​ហ្វេសប៊ុក ទាក់ទាញ​អ្នក​ចូល​មើល​ជាង ៥ លាននាក់ និង​អ្នក Like ជាង ៤៤០ K។ ក្នុង​ចំណោម​អ្នក​បញ្ចេញ​មតិ​ប្រមាណ ២ ម៉ឺន​នាក់​នៅ​ក្រោម​វីដេអូ​នោះ អ្នក​និយម​លេង​អ៊ីនធឺណិត​កម្ពុជា​បាន​​សរសើរ និង​ហៅ​នាង​ថា “មោទនភាព​នៃ​ប្រទេស​កម្ពុជា“។

ល្អហួស បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ China Daily ថា នាង​បាន​ហាត់​សម​នៅ​លើ​ដង​ទន្លេ Songhua ដែល​ទឹកកក​ក្រាស់ឃ្មឹក​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ធានា​ការ​សម្តែង​ប្រកប​ដោយ​ជោគជ័យ។ ល្អហួស បញ្ជាក់​ថា “នៅទីនេះវាពិតជាត្រជាក់សម្រាប់ខ្ញុំក្នុងការរាំ​របាំ​អប្សរា ប៉ុន្តែ​ខ្ញុំ​រីករាយ​ក្នុង​ការ​បង្ហាញ​វប្បធម៌​របស់​ខ្ញុំ​ទៅ​កាន់​ប្រជាជន​ចិន“។

ជូរី ល្អហួស ដែលមានឈ្មោះពិត សុខ គីមហ័ង ​បានបញ្ជាក់​លើ​បណ្ដាញ​សង្គម​ទៀត​ថា “ពេល​ភាព​ត្រជាក់​ជ្រាប​ចូល​ដល់​ក្នុង​ខួរក្បាល និង​បេះដូង រូបរាងកាយ​ចាប់ផ្តើម​លែង​ដឹង​អ្វី​ទាំង​អស់ កែវភ្នែក​ទាំង​គូ​មើល​លែង​ឃើញ​អ្វី​ដែល​នៅ​ក្បែរ​ខ្លួន 🥹ការ​ផ្ដល់​កំលាំង​ចិត្ត​ពី​ប្រជាជន​កម្ពុជា ធ្វើ​អោយ​នាង​ខ្ញុំ​តស៊ូ​បាន“៕

រូបភាព៖ China Daily


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

Leave a Reply

Your email address will not be published. Required fields are marked *