ស្រីនា រៀបចំ Surprise ខួបកំណើត ហេង វិសាល ជាមួយពាក្យពេចន៍យ៉ាងមានន័យ

ថ្ងៃ​កំណើត​ស្វាមី ​ស្រី​នា ​មិន​ត្រឹម​រៀប​ចំ Surprise មាន​ទាំង​នំ​ និង​ការ​តុបតែង​យ៉ាង​ស្រស់​ស្អាត ​ថែម​ទាំង​បាន​ពោល​ពាក្យ​១​ឃ្លា​យ៉ាង​មាន​ន័យ​ និង​ចាក់​ដោត​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​តិច​នាក់​​​ច្រណែន គូស្វាមី​ភរិយា​អ្នក​បង្កើត​មាតិកា​វ័យក្មេង​ទាំងគូ​នេះ។

អ្នក​ផលិត​មាតិកា​ ជា ​ស្រី​នា ​បាន​រៀប​ចំ Surprise ខួប​កំណើត​ឱ្យ​ស្វាមី​ជា​ទី​ស្រលាញ់​ និង​បាន​ធ្វើ​រឿង​ជា​ច្រើន​ផ្សេង​ទៀត​ទាំង​ដែល​​​ ហេង ​វិសាល ​មិន​បាន​ទាមទារ​។ តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​អាខោន​ហ្វេសបុក​ផ្លូវ​ការ​របស់​ ស្រី​នា​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​សរសេរ​រៀប​រាប់​យ៉ាង​មាន​ន័យ​ថា​៖​ «​បង​ធ្លាប់​និយាយ​ថា​ខួប​កំណើត​ដូច​ថ្ងៃ​ធម្មតា​មិន​បាច់​ធ្វើ​អី​ទេ​ តែ​សម្រាប់​អូន​គឺ​ជា​ថ្ងៃ​ពិសេស​ព្រោះ​វា​ជា​ថ្ងៃ​ដែល​ឱ្យ​វត្តមាន​បង​មាន​នៅ​លើ​លោក​នេះ» និង​បាន​ភ្ជាប់​ជាមួយ​ឃ្លា​ជា​ភាសា​អង់​គ្លេស​មួយ​ថា ​«Thank you so much for your existence 🥹 I love you and happiest birthday to my handsome husband»​។​

​ស្រី​នា​ បាន​រៀប​ចំ​ការ Surprise ជា​លក្ខណៈ Private ដែល​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​សុខ​រហូត​ធ្វើ​ឱ្យ​អ្នក​ជា​ស្វាមី​ញញឹម​បិទ​មាត់​មិន​ជិត​​ក្រោយ​ភរិយា​ធ្វើ​បែប​នេះ​មក​កាន់​ខ្លួន​។​

មិន​ត្រឹម​តែ​មាន​ការ​រៀប​ចំ Surprise ប៉ុណ្ណឹង​ទេ ​ស្រី​នា​ ថែម​ទាំង​បាន​ទិញ​កាដូ​ដ៏​មាន​ន័យ​ដែល​ជា​របស់​​ ហេង ​វិសាល ​ចង់​បាន​តាំង​ពី​ក្មេង​នោះ ​គឺ​ឡាន​បញ្ជា​ ព្រម​ជាមួយ​ពាក្យពេចន៍​សរសេរ​រៀបរាប់​នៅ​ក្នុង​កូន​ក្រដាស​ជូនពរ​តូច​ៗ​ដែល​ធ្វើ​ឱ្យ​វិសាល អាន​រួច​រំភើប​ចិត្ត​ជាខ្លាំង។ មួយ​វិញ​ទៀត​ នៅ​លើ​នំ​ខេកក៏មាន​សរសេរ​ថា ​Papa Sal​ ដែល​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ដាក់​ការ​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​អាច​នឹង​មាន​ដំណឹង​ល្អ​ឆាប់​ៗ ​តែ​ទោះ​ជា​យ៉ាង​ណា​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណាមួយ​ឱ្យ​ច្បាស់​លាស់​ពី​សំណាក់​អ្នក​ទាំង​ពីរ​នៅ​ឡើយ​ទេ៕

វីដេអូ ៖ https://www.facebook.com/Sreynea0906/videos/1146159186859313

ប្រភពរូបភាព ៖ ហ្វេសបុក ជា ស្រីនា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *