ព្រះនាង ជេនណា និង ល្អហួស ចួបគ្នានៅកម្មវិធីរំលឹកចំណងមិត្តខ្មែរចិន «Dream of Winter Global Promotional Campaign»

សិល្ប​ការិនី​ខ្មែរ ២ រូប​ដែល​មានវ័យ​ក្មេង​ ចំណេះដឹងល្អ និង​មាន​​ឈ្មោះ​បោះ​សំឡេង គឺ​ព្រះនាង នរោត្តម ជេនណា និង ជូរី ល្អហួស បាន​ចួប​គ្នា​នៅ​ប្រទេស​ចិន ក្នុង​គ្រា​ឡើង​បង្ហាញ​សមត្ថភាព ក៏​ដូចជា​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ លើ​ឆាក​អន្តរជាតិ។

ព្រះនាង ជេនណា បាន​ចូលរួម​នៅ​កម្មវិធី​នៅ​ទីក្រុង Harbin នៃ​សាធារណរដ្ឋប្រជាមានិត​ចិន និង​បាន​បកស្រាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «ស្រណោះប្រទេសចិន» ដែល​ជា​ស្នាព្រះហស្ត​ដ៏​ថ្លៃថ្លា​នៃ​សម្ដេច​ព្រះ​បាទ​សម្តេចនរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​កម្មវិធី​រំលឹក​ចំណង​មិត្ត​ខ្មែរ-ចិន «Dream of Winter Global Promotional Campaign»។ ក្រោយ​បកស្រាយ​ចម្រៀង​ចប់ ព្រះនាង​សែ​រាជវង្ស​អង្គ​នេះ ក៏​ទទួល​បាន​ពានរង្វាន់​នៃ​ការ​ជួយ​ផ្សព្វផ្សាយ​នូវ​តំបន់​ទេសចរណ៍​ទៀត​ផង។

ចំណែក ល្អហួស វិញ​បាន ត្រូវ​បាន​អញ្ជើញ​ជា​ផ្លូវការ​ដោយ​រដ្ឋបាល​ខេត្ត​ហាឡប៊ិន​ប្រទេស​ចិន ដើម្បី​ទៅ​បង្ហាញ​វប្បធម៌​កម្ពុជា និង​ចូលរួម​ការ​ប្រគំតន្ត្រី «Dream of Winter Global Promotional Campaign» នៅ​ទី​នោះ​ដូច​គ្នា។

ចប់​កម្មវិធី ព្រះនាង នរោត្តម ជេនណា បាន​ចួប​សំណេះសំណាល​ជាមួយ ល្អហួស និង​បាន​ថត​រូប​ជុំ​គ្នា​ទៀត​ផង។ ទាំង​ព្រះនាង​វ័យ ១២ ព្រះ​វស្សា និង​យុវតី ល្អហួស ដែល​ជា​បវរកញ្ញា​ខ្មែរ​ផង​ដែរ​នោះ សុទ្ធតែ​បង្ហាញ​ពី​អារម្មណ៍​រីករាយ​ពេល​បាន​ចួប​គ្នា​នៅ​វេទិកា​អន្តរជាតិ ហើយ​​​រួម​គ្នា​លើក​តម្កើង ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ឲ្យ​កាន់តែ​មាន​ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​ថែម​ទៀត។

ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​មួយ​បែប​ម្នាក់ តួ​ស្រី​ក្នុង​រឿង «បណ្ដាសានាងរាត្រី» និង ជូរី ល្អហួស ពិតជា​ស្រស់​ស្អាត និង​ថ្លៃថ្នូរ ស័ក្ដិសម​ជា​អ្នក​តំណាង​ជាតិ លើ​វេទិកា​អន្តរជាតិ។​ ជារឿយៗព្រះនាង នរោត្តម ជេនណា និង ល្អហួស តែងតែ​ត្រូវនាំ​មហាជន​កោតសរសើរ​ពី​រូប​សម្រស់ និង​ឫកពា​កិរិយាមារយាទ​សម​ជា​នារី​ខ្មែរ ហើយ​ក៏​ជា​ស្រ្តី​តែង​លើក​មុខ​មាត់ប្រទេស​ដែល​បរទេស​តែង​មើល​ឃើញ៕

រូបភាព៖ Jenna Norodom​ និង Laor Hours



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *