ជា ស្រីនា ជាអ្នកផលិតមាតិកាដ៏ល្បីល្បាញ ព្រោះនាងជាបុគ្គលមានចំណេះដឹង និងជំនាញច្បាស់លាស់។ មិនថាជាចំណេះដឹង សូម្បីតែការរៀបចំខ្លួន និងការផាត់មុខ ក៏កូនស្រីថៅកែប្រណិតនារីសម្អាងការរូបនេះ តែងចែករំលែកដល់អ្នកគាំទ្រខ្លួនបានដឹងទាំងអស់គ្នាផងដែរ។

ភរិយា ហេង វិសាល មិនត្រឹមពូកែ Makeup ឡើយ ការជ្រើសរើសម៉ូដសម្លៀកបំពាក់ក៏រឹតតែពូកែថែមទៀត មិនថាឈុតប្រចាំថ្ងៃ ឬចូលរួមកម្មវិធីមង្គលការឡើយ គឺសមរូបសមរាងនាងតែម្ដង។ សម្រាប់ពណ៌សម្លៀកបំពាក់វិញ ស្រីនា ចូលចិត្តប្រើ១ពណ៌ដូចខ្មៅ ពណ៌ប្រាក់ ពណ៌សាច់ ឬពណ៌ដិតៗជាច្រើនទៀត។
ដូចនេះឈុតដែលចូលរួមក្នុងកម្មវិធី មិនថាជារ៉ូប ឬសំពត់ហូលអាវប៉ាក់ ស្រីនា មានពណ៌ប្រាក់ច្រើនណាស់ ហើយក៏ស្អាតសមនឹងខ្លួននាងផង។ ម្យ៉ាងម្ចាស់ផលិតផល WeYong ជាកូនម្ចាស់ហាងកាត់សម្លៀកបំពាក់ល្បីបំផុតប្រចាំស្រុកខ្មែរផងនោះ ច្បាស់ណាស់ម៉ូដមួយៗចេញមកពិតជាប្រណិត ល្អិតល្អន់ជាក់ជាមិនខាន។
អ្នកដែលជាហ្វេនបើស្រលាញ់ម៉ូដដូច ស្រីនា អាចមកមើលឈុតស្អាតៗពណ៌ប្រាក់ សម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗ ពិសេសកម្មវិធីមង្គលការ ដូច ៥ ឈុតខាងក្រោមសុទ្ធសឹងតែជាពណ៌ប្រាក់ មើលទៅស្អាតថ្លៃថ្នូរ៖









រូបភាព៖ Sreynea និង Indra Production























Account
Security
Favourite Content