កូនខ្មែរកាត់បារាំង ជា ឧត្តមហ្វីឌែល បាននាំយកវប្បធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិតាមរយៈ សំលៀកបំពាក់ដែលច្នៃឡើងដោយស្នាដៃកូនខ្មែរក្នុងកម្មវិធីប្រកួត Mister Friendship International 2024 នៅកោះតៃវ៉ាន់។

គ្រាន់តែមកដល់ទឹកដីតៃវ៉ាន់ម្ចាស់ជយលាភី Mister Friendship Cambodia 2024 ជា ឧត្តមហ្វីឌែល មិនបង្អង់យូរក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្ដែងនៅក្នុងការដើរបង្ហាញ Show នៃកម្មវិធីប្រឡងប្រជែង Mister Friendship International ដែលរៀបចំធ្វើឡើងនៅកោះតៃវ៉ាន់នាពេលថ្មីៗ កន្លងទៅនេះ Mister Friendship របស់កម្ពុជា ជា ឧត្តមហ្វីឌែល បានឡើងបង្ហាញសម្លៀកបំពាក់មួយរបស់ខ្មែរដែលច្នៃឡើងដោយស្នាដៃរបស់កូនខ្មែរ The Prince។
ឈុតអាវធំដែល ហ្វីឌែល បានគ្រងនាថ្ងៃឡើងបង្ហាញត្រូវបានរចនាឡើងដោយការបំពាក់ហង្សមាសនៅលើស្មាដែលស្ដែងឱ្យឃើញពីរិទ្ធិអំណាចនៃម្ចាស់សម្លៀកបំពាក់ ព្រមជាមួយខ្សែក្រវាត់ពណ៌មាសបង្កើនភាពស្រស់សង្ហាទ្វេឡើង។ ឈុតដែលមានរំលេចក្បាច់ខ្មែរមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកចូលរួមទស្សនាផ្ទាល់ថែមជាមួយការពោលសរសើររបស់មហាជនផងដែរ។






គួរឱ្យដឹងដែរថា កំលោះសង្ហាកូនខ្មែរកាត់បារាំង ជា ឧត្តមហ្វីឌែល មិនត្រឹមជាបេក្ខភាពដែលមានទាំងរូបសម្រស់ និងចំណេះដឹងនោះទេ លោកថែមទាំងជាគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តក្នុងអង្គការក្រៅរដ្ឋាភិបាល និងជាគ្រូពេទ្យមួយរូបបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ៕
ប្រភពរូបភាព ៖ Missosology and Fb Chea Auddam Fidel























Account
Security
Favourite Content