ភាពយន្ដ The Karate Kid ដែលល្បីល្បាញខ្លាំងជុំវិញពិភពលោកនឹងវិលត្រឡប់មកវិញជាមួយវគ្គថ្មីដែលមានការចូលរួមសម្ដែងពីតារាជើងចាស់ល្បី ឈិន ឡុង និងតារាប្រុស Ralph Macchio។

តារាសម្ដែងប្រុស ឈិន ឡុងបានសម្ដែងក្នុងរឿង The Karate Kid ក្នុងឆ្នាំ ២០១០ ស្របពេលដែលតារាប្រុស Ralph Macchio បានសម្ដែងក្នុងរឿង The Karate Kid ក្នុងឆ្នាំ ១៩៨៤។ បើតាមប្រភពព័ត៌មាន The Hollywood Reporter បានឲ្យដឹងថាតារាប្រុស ឈិន ឡុង នឹងសម្ដែងជាតួអង្គ Mr.Han ដែលបានបង្ហាញមុខក្នុងរឿង The Karate Kid ក្នុងឆ្នាំ ២០១០។ ចំណែក Ralph Macchio នឹងមកសម្ដែងជាតួអង្គដើមរបស់លោកវិញគឺ Daniel LaRusso ដែលលេចមុខដំបូងក្នុងឆ្នាំ ១៩៨៤។


ក្រៅពីការប្រកាសអំពីការសហការរួមគ្នារបស់តារាប្រុស ឈិន ឡុង និង Ralph Macchio ភាពយន្ដកុនមួយនេះក៏ត្រូវការតួសម្ដែងវ័យក្មេងដែលមានសមត្ថភាពមកចូលរួមផងដែរ។ ផលិតកររឿង The Karate Kid វគ្គថ្មី ព្រមទាំងតារាប្រុស ឈិន ឡុង និង Ralph Macchio បានប្រកាសស្វែងរកតារាសម្ដែងវ័យក្មេងដែលមានអាយុចន្លោះពី ១៥ ទៅ ១៧ ឆ្នាំមកសម្ដែងជាតួអង្គ Li Fong។ តួអង្គមួយនេះត្រូវបានរាយការណ៍ថា ឆ្លាត ពូកែ និងអាចប្រើប្រាស់ក្បាច់គុន ជាពិសេសអាចប្រើប្រាស់ភាសាអង់គ្លេស និងភាសាចិន។ ក្នុងករណីមានប្រវត្ដិធ្លាប់ហាត់ក្បាច់គុន ឬរាំ កាន់តែប្រសើរ ខណៈអ្នកមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម KarateKidCasting.com ។

រឿងមួយនេះនឹងផលិតដោយក្រុមហ៊ុន Sony Pictures និងមានគម្រោងចាក់ផ្សាយនៅតាមបណ្ដារោងកុននានាជុំវិញពិភពលោកនៅចុងឆ្នាំ ២០២៤ ខាងមុខ៕

























Account
Security
Favourite Content