សាយ បានបង្កើតព្រឹត្តិការណ៍រត់ «KOH KER Heritage Trail» ដើម្បីអបអរសាទរខួប ១ ឆ្នាំនៃការដាក់បញ្ចូលប្រាសាទកោះកេរ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដោយឡែកតារាចម្រៀងរូបនេះ ក៏បានបង្កើត Challenge រត់ Temple Run ដើម្បីឈ្នះសំបុត្ររត់នៅប្រាសាទ កោះកេរ រួមទាំងសំបុត្រឡានទៅមកផងដែរ។

នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ អ៊ួន បឋម ហៅ សាយ បានរៀបចំព្រឹត្តិការណ៍រត់ «KOH KER Heritage Trail» ក្នុងតំបន់ប្រាសាទកោះកេរ ដើម្បីចូលរួមអបអរសាទរខួប ១ ឆ្នាំនៃការដាក់បញ្ចូលប្រាសាទកោះកេរ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្នុងនោះដែរ សាយ បានក៏បានបង្កើត Challenge មួយដែលមានឈ្មោះថា Cambodia Temple Run Challenge ក្នុងទម្រង់ Temple Run នៅតាមទីតាំងប្រាសាទណាមួយនៅប្រទេសកម្ពុជា ដើម្បីឈ្នះសំបុត្រចូលរួមព្រឹត្តិការណ៍រត់ «KOH KER Heritage Trail» នៅរមណីយដ្ឋានប្រាសាទកោះកេរ និងសំបុត្រឡានទៅមកសៀមរាប-កោះកេរ។



សម្រាប់ការចូលរួម Challenge Cambodia Temple Run អ្នកគ្រាន់តែធ្វើតាមលក្ខខណ្ឌដូចខាងក្រោម៖
1. ថតវីដេអូ ទម្រង់ Temple Run នៅតាមទីតាំងប្រាសាទណាមួយ ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
2. បង្ហោះវីដេអូនោះ ក្នុងហ្វេសប៊ុករបស់អ្នក ភ្ជាប់ជាមួយនឹង caption ខាងក្រោមនេះ
- បញ្ជាក់ពី ឈ្មោះប្រាសាទដែលអ្នកបានរត់
- tag ផេក Koh Ker Heritage Trail
- mention មិត្តភិក្ដរបស់អ្នកចំនួន 5 នាក់ ដោយដាក់ hashtag: #CambodiaTempleRunChallenges #KohKerHeritageTrail #RUNWITHSAI #Tocelebrate1stAnniversaryofKohKerTempleWorldHeritageSite
ផុតកំណត់ចូលរួមលេង ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ ។ ប្រកាសឈ្មោះអ្នកឈ្នះនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ ៕
ទស្សនាវីដេអូ Challenge Temple Run របស់ សាយ ៖ https://www.facebook.com/saicambodianartist/videos/4093825440903657
ចុចលីងដើម្បីដឹងព័ត៌មានបន្ថែមពីព្រឹត្តិការណ៍រត់ KOH KER Heritage Trail ៖ https://www.facebook.com/profile.php?id=61564664153827























Account
Security
Favourite Content