កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣ តារាសម្ដែងកូរ៉េ Cha ChungHwa បានសម្រេចប្រកាសពីដំណឹងល្អដល់មហាជន និងអ្នកគាំទ្រថារូបនាងនឹងត្រៀមចូលរោងមង្គលឆាប់ៗ នេះ។
ការប្រកាសធ្វើឡើងតាមរយៈក្រុមហ៊ុន IOK ដែលជាទ្រនំរបស់រូបនាង។ ការរៀបការរបស់នាងនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៣ ដែលត្រូវជាថ្ងៃនេះផ្ទាល់តែម្ដង។ ចំពោះអនាគតស្វាមីរបស់នាងជាអ្នកជំនួញ និងអ្នកនៅក្រៅសិល្បៈម្នាក់។



ដើម្បីជាការអបអរដល់ពិធីមង្គលការរបស់តារាស្រី Cha ChungHwa នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៣ ខាងក្រុមហ៊ុន IOK ក៏បានបញ្ចេញរូបភាពរបស់តារាស្រី Cha ChungHwa ក្នុងឈុតកូនក្រមុំ។ រូបភាពទាំងនោះធ្វើឲ្យមហាជនជាច្រើនមិនសរសើរមិនបានដោយសារតែសម្រស់របស់រូបនាងពិតជាស្រស់ស្អាតខ្លាំង និងក្មេងជាងវ័យ។



គួរបញ្ជាក់ថា តារាស្រី Cha ChungHwa បានបង្ហាញខ្លួនក្នុងសិល្បៈដំបូងចាប់តាំងពីឆ្នាំ ២០០៥។ Cha ChungHwa ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងក្រោយសម្ដែងក្នុងរឿង Crash Landing On You, Mr.Queen, Why Her? និង Kokdu Season of Deity ជាដើម៕
























































Account
Security
Favourite Content