ក្រឡេកមើលស្ទីលតែងខ្លួនតារាល្បីៗចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Huate Couture របស់ Chanel

ការត្រលប់មកវិញដ៏អស្ចារ្យនៃកម្មវិធីបង្ហាញម៉ូដ Chanel Haute Couture Spring/Summer 2025 ដែលធ្វើឡើងនៅវិមាន Grand Palais ក្នុងទីក្រុងប៉ារីស មិនត្រឹមតែបានទាក់ទាញអ្នកគ្រប់គ្នាជាមួយ Collection ចុងក្រោយរបស់ Chanel នោះទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ប្រមូលផ្តុំ​តារា​ល្បីៗ​ជុំវិញ​ពិភពលោក​​មក​ជុំគ្នា​បង្អួតសម្រស់យ៉ាងគគ្រឹកគគ្រេងផងដែរ។

ពេល​និយាយ​ពី​ម៉ាក Chanel គឺមិនអាចខ្វះ Jennie Kim ដែលជាទូត​សុច្ឆន្ទៈឈានមុខប្រចាំ​ម៉ាកនេះ​បានទេ​ ដោយលើកនេះនាងបានបង្ហាញខ្លួន​ជាមួយម៉ូដ​អាវ​រោមសត្វពណ៌​ខៀវ​ស្រាល និង​ខោជើងវែង​ពណ៌​ខ្មៅ។ ចំណែកវត្តមានរបស់តារាអាមេរិក Kylie Jenner ក៏ទាក់ទាញការចាប់អារម្មណ៍ខ្លាំងដូចគ្នាក្នុងឈុត Tweed ពណ៌សដៃវែង និងសំពត់ខ្លីបែបក្លាសិក បន្ថែមភាពទាក់ទាញជាមួយនឹងខ្សែក្រវាត់ និងខ្សែដៃប្រាក់ ព្រមទាំងកាន់កាបូបម៉ាក Chanel តូចមួយដែលបង្ហាញពីភាពប្រណីត និងទំនើបក្នុងពេលតែមួយ។ ក្រៅពីនោះក៏ភ្ញៀវសំខាន់ៗជាច្រើនទៀតរបស់ Chanel ដូចជា G-Dragon, Dua Lipa, Go Youn Jung, Marion Cotillard, Lily Rose, Pamela Anderson។ ចង់ដឹងថាម្នាក់ៗបានចូលរួមជាមួយ Outfit បែបណាខ្លះនោះ មកទស្សនាខាងក្រោមនេះទាំងអស់គ្នា!

Jennie Kim និង Kylie Jenner
Marion Cotillard និង Vanessa Paradis

ងាកទៅមើលការបង្ហាញម៉ូដរបស់ម៉ាកសម្លៀកបំពាក់ Chanel វិញ កម្មវិធីលើកនេះគឺត្រូវនឹងខួប ១១០ ឆ្នាំនៃការបើកហាង Haute Couture របស់ប្រេនមួយនេះតែម្ដង។ ត្រលប់ទៅឆ្នាំ ១៩១៥ នៅទីក្រុងមាត់សមុទ្រ Biarritz ភាគនិរតីនៃប្រទេសបារាំង ស្ត្រីម្នាក់ឈ្មោះ Gabrielle Chanel បានសម្រេចចិត្តបើកហាងសម្លៀកបំពាក់ Haute Couture ដែលជាសម្លៀកបំពាក់បែបប្រណីត មានឈ្មោះថា Chanel និងបានជួលអ្នកកាត់ដេរមានទេពកោសល្យចំនួន ៣០០ នាក់ទៀតមករួមគ្នាដើម្បីបង្កើត Collection ដំបូងរបស់នាង។ មកទល់ពេលនេះ គឺរយៈពេល ១១០ ឆ្នាំហើយចាប់តាំងពីថ្ងៃនោះមក ហើយបើទោះបីជា Gabrielle Chanel លែងមានវត្តមានលើពិភពលោកនេះអស់រយៈពេល ៥៤ ឆ្នាំហើយក៏ដោយ ប៉ុន្តែក្រុមហ៊ុនរបស់អ្នកស្រីនៅតែឈរជើង និងឆ្ពោះទៅមុខដើម្បីបង្កើតក្តីសុបិន ភាពឆើតឆាយ និងសេរីភាពក្នុងការស្លៀកពាក់ដល់អតិថិជនរបស់ខ្លួន។

នៅក្នុងកម្មវិធីសប្ដាហ៍ម៉ូដសម្លៀកបំពាក់ haute couture សម្រាប់រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ២០២៥ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅនេះ ក្រុមអ្នកច្នៃម៉ូដ Creation Studio បានសម្រេចចិត្តប្រារព្ធខួបសម្រាប់ Chanel ក្នុងនាមជាហាងសម្លៀកបំពាក់ប្រណីតដែលដំណើរការយូរជាងគេបំផុតរហូតមកដល់បច្ចុប្បន្ន រួមទាំងលើកយករឿងរ៉ាវរបស់អ្នកស្រី Gabrielle Chanel និងពណ៌ប្រចាំរបស់អ្នកស្រីដូចជាពណ៌ខ្មៅ ពណ៌សាច់ ពណ៌មាស និងពណ៌ក្រហម មករំលេចក្នុង Collection ថ្មីនេះផងដែរ។ ឆាកបង្ហាញម៉ូដក៏ត្រូវបានរចនាយ៉ាងពិសេសប្លែកជារាងអក្សរ C ត្រួតបែរខ្នងត្រួតចូលគ្នាដូចនិមិត្តសញ្ញារបស់ Chanel ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *