តារាល្បីៗដែលទិញផ្ទះលានៗដុល្លារដោយលុយសុទ្ធ អត់ខ្ចីធនាគារមួយរៀល!

ការ​កសាងកេរ្តិ៍ឈ្មោះ​ក្នុងវិស័យខេប៉ុបគឺពិតជា​ពិបាក ហើយ​ស្រដៀង​នឹង​ការរាវម្ជុលក្នុងបាតសមុទ្រដែរ ប៉ុន្តែ​ពេល​ដែល​តារា​ល្បី​ៗ​ទទួល​បាន​ភាព​ល្បីល្បាញ សក្ដានុពល​នៃ​ការ​ប្រមូល​ទ្រព្យសម្បត្តិ​របស់ពួកគេគឺ​គ្មាន​ព្រំដែន​ឡើយ។ ជាពិសេស នៅពេលឈានដល់កម្រិតល្បីខ្លាំង ពួកគេតែងតែបង្ហាញពីសមត្ថភាពហិរញ្ញវត្ថុដោយការទិញអចលនទ្រព្យដោយសាច់ប្រាក់សុទ្ធ។

សម្រាប់មនុស្សទូទៅ ការទទួលបានអចលនទ្រព្យតម្លៃរាប់លានដុល្លារអាមេរិកដោយគ្មានប្រាក់កម្ចីគឺពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងស្ទើរតែមិនអាចកើតមានឡើយ តែនៅ​កូរ៉េ​ខាង​ត្បូង​​មាន​តារា​ល្បី​ៗ​មួយចំនួនដែលអាចធ្វើបែបនេះបាន៖

Lim Young Woong

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន Lim Young Woong បាន​ទិញ​ផ្ទះជាន់ដំបូល​មួយ​ដែល​មាន​ទីតាំង​នៅតំបន់ Mapo-gu ទីក្រុង​សេអ៊ូល ក្នុង​តម្លៃ ៥,១ ពាន់​លាន​វ៉ុន (ប្រហែល ៣,៩ លាន​ដុល្លារ)។ ផ្ទះ នេះក៏ត្រូវបានចាត់ទុកថាជាអាផាតមិនមួយក្នុងចំណោមអាផាតមិនដែលមានការឡើងថ្លៃខ្ពស់បំផុតនៅទីក្រុងសេអ៊ូលកាលពីឆ្នាំមុន។ អ្នកជំនាញជាច្រើនបានវាយតម្លៃថា Lim Young Woong បានទិញដោយបង់ប្រាក់សុទ្ធ ដោយគ្មានកម្ចីអ្វីនោះទេ។

Jennie ក្រុម BLACKPINK

Jennie ត្រូវបានគេរាយការណ៍ថាបានទិញអាផាតមិននៅបរិវេណផ្ទះវីឡា LaTerrace តំបន់ UN Village ដែលមានតម្លៃ ៥ ពាន់លានវ៉ុន (៣,៨ លានដុល្លារអាមេរិក) ដោយលុយសុទ្ធកាលពីខែកក្កដាកន្លងទៅនេះ។ អាផាតមិនប្រណីតទំហំ ២៤៤ម៉ែត្រការ៉េ ត្រូវបានគេរាយការណ៍ថាមានបន្ទប់គេង ៥ និងបន្ទប់ទឹក ៣ ហើយ Jennie បានកក់ប្រាក់ ១០% សម្រាប់ផ្ទះនោះកាលពីក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

Jun Ji Hyun

Jun Ji Hyun បាន​ទិញ​លំនៅឋាន​រួម​គ្នា​ជាមួយ​ស្វាមី ក្នុង​តម្លៃ ១៣ ពាន់​លាន​វ៉ុន (ប្រហែល ១០ លាន​ដុល្លារ) ដោយសារមិនមានប្រើប្រាស់ប្រាក់កម្ចីនោះទេ តែគឺប្រើលុយសុទ្ធទាំងអស់។

IU

IU ក៏បានទិញវីឡាដ៏ប្រណិតមួយដែរដែលមានតម្លៃ ១៣ពាន់លានវ៉ុន (ប្រហែល ១០លានដុល្លារ)។ វីឡានេះគឺជាអាផាតមិនធំ ‘Eterno Cheongdam’ ដែលមានទីតាំងនៅតំបន់ Cheongdam-dong សង្កាត់ Gangnam-gu, ទីក្រុងសេអ៊ូល។ ដោយសារតំបន់នេះត្រូវបានទទួលស្គាល់សម្រាប់ការរឹតបន្តឹងលើការទិញផ្ទះដោយប្រើប្រាក់កម្ចី ដូច្នេះគេបានសន្មតថា IU បានបញ្ចប់ការទិញអចលនទ្រព្យទាំងស្រុងជាមួយនឹងការទូទាត់ជាសាច់ប្រាក់សុទ្ធ។

‘Eterno Cheongdam’ គឺជាអាផាតមិនដែលល្បីថាត្រូវបានទិញដោយតារាសម្តែង Song Joong Ki ក្នុងតម្លៃប្រហែល ១៥ ពាន់លានវ៉ុន (ប្រហែល ១១,៦ លានដុល្លារ) និងជាអាផាតមិនតម្លៃខ្ពស់បំផុតមួយនៅក្នុងទីផ្សារអចលនទ្រព្យកូរ៉េខាងត្បូង។

RM និង Jimin ក្រុម BTS

សមាជិក​ក្រុម BTS RM និង Jimin បាន​ទិញ​លំនៅឋាន​ដ៏​ធំ​នៅ ‘Nine One Hannam’ នៅតំបន់ Hannam-dong សង្កាត់ Yongsan-gu, ទីក្រុងសេអ៊ូល ក្នុង​ឆ្នាំ ២០២១។

ពួកគេទាំងពីរនាក់ទិញផ្ទះរៀងៗខ្លួនតាមរយៈលុយសុទ្ធ ដោយមិនមានកម្ចីនោះទេ។ RM បានទិញផ្ទះដែលមានផ្ទៃដីសរុប ២៩៤ ម៉ែត្រការ៉េ ក្នុងតម្លៃ ៦,៣៦ ពាន់លានវ៉ុន (ប្រហែល ៤,៩ លានដុល្លារ)។ រីឯ Jimin បានទិញផ្ទៃដែលមានទំហំប្រហាក់ប្រហែលនឹង RM ក្នុងតម្លៃប្រហែល ៥,៩ ពាន់លានវ៉ុន (ប្រហែល ៤,៦ លានដុល្លារ) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New