តារាជួរមុខកូរ៉េបីរូបគឺ V, Park Bo Gum, និង Suzy បានចែករំលែករូបថតជួបជុំគ្នាយ៉ាងស្និទ្ធស្នាលបន្ទាប់ពីបានចូលរួមកម្មវិធី Fashion Show មួយជាមួយគ្នា។
ការបង្ហាញម៉ាកយីហោប្រណីត CELINE’s 2026 Spring/Summer show ត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃទី ៦ ខែកក្កដា ហើយក្នុងនោះទូតសុច្ឆន្ទៈលំដាប់ពិភពលោករបស់ប្រេនរួមមាន V, Park Bo Gum និង Suzy ក៏បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នេះដែរ។
លុះដល់ល្ងាចថ្ងៃទី ៧ ខែកក្កដា តារាទាំងបីបានចូលគណនី Instagram របស់ពួកគេដើម្បីចែករំលែករូបថតជាច្រើនសន្លឹកដែលពួកគេបានថតរួមគ្នាក្នុងកម្មវិធី ហើយក្នុងនោះក៏មានតារាសម្ដែងល្បីចចិន Liu Shi Shi និង Li Geng Xi ផងដែរ។ ទស្សនារូបថតជាច្រើនសន្លឹករបស់ពួកគេដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពេលនេះ៖








































Account
Security
Favourite Content