ថ្មីៗ នេះ អ្នកគាំទ្រជាច្រើនរបស់ក្រុមចម្រៀងបុរស BTS កាន់តែមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ Jungkook ក្រោយអ្នកគាំទ្ររោគចិត្ដជាច្រើនកានតែដេញតាមលោកស្អិតៗ ទៅ រហូតធ្វើឱ្យតារាប្រុសវ័យ ២៦ ឆ្នាំរូបនេះចេញមុខព្រមានដោយផ្ទាល់កុំតាមរញ៉េរញ៉ៃលោកទៀត។

ថ្មីៗ នេះ កំឡុងពេល Live និយាយលេងជាមួយអ្នកគាំទ្រក្នុងកម្មវិធី VLIVE ស្រាប់តែមានលេខមិនស្គាល់បានទាក់ទងមករញ៉េរញ៉ៃលោក។ រហូតលោកចេញមុខនិយាយថា៖ ប្រសិនបើអ្នកកំពុងមើល VLIVE សូមកុំធ្វើបែបនេះទៀត។ លោកមិនចូលចិត្ដសំឡេងទូរសព្ទរោទិ៍ឡើយ ព្រោះវាពិតជារំខាន និងគួរឱ្យខ្លាច។ លោកពិតជាមានអារម្មណ៍ព្រឺរសម្បុរខ្លាំងណាស់។

មិនតែប៉ុណ្ណោះ លោកក៏បានបន្ដថា៖ “សូមកុំផ្ញើម្ហូបអាហារផ្ដេសផ្ដាសមកផ្ទះខ្ញុំទៀត។ ខ្ញុំមិនហូបវានោះទេ អរគុណដែលបានបារម្ភប៉ុន្ដែខ្ញុំអាចទិញអាហារបានដោយខ្លួនឯង។ ដូច្នេះរក្សាម្ហូបទាំងនោះឱ្យល្អសម្រាប់ខ្លួនឯងចុះ។ ប្រសិនបើនៅតែផ្ញើម្ហូបទាំងនោះមករញ៉េរញ៉ៃទៀត ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះសូមបញ្ឈប់ទង្វើអស់នោះភ្លាមទៅ”។


អ្វីដែលអ្នកគាំទ្រកាន់តែខឹង និងមិនសប្បាយចិត្តផលិតកម្ម BigHit Music ហាក់មិនខ្វាយខ្វល់ចំពោះសុវត្ថិភាពរបស់តារាទាល់តែសោះ ខណៈរឿងអ្នកគាំទ្ររោគចិត្តតាមរំខានសមាជិកក្រុម BTS គឺមានច្រើនលើកជាច្រើនសាមកហើយប៉ុន្ដែគ្មានដំណោះស្រាយត្រឹមត្រូវឱ្យអ្នកគាំទ្រស្ងប់ចិត្តឡើយ៕

























Account
Security
Favourite Content