V ក្រុម BTS បំបែកកំណត់ត្រាអស្ចារ្យមួយទៀត ខណៈចំនួនអ្នកតាមដានកើនឡើងខ្លាំងសាហាវលើ Instagram

V សមាជិកកំពូលក្រុមចម្រៀងកូរ៉េ BTS បានបង្ហាញឥទ្ធិពលផ្សព្វផ្សាយដ៏អស្ចារ្យរបស់ខ្លួនជាថ្មីម្ដងទៀតជាមួយនឹងការបំបែកកំណត់ត្រាគួរឱ្យកត់សម្គាល់នៅលើបណ្ដាញសង្គម។

នៅថ្ងៃទី ១៣ ខែមករា តារាប្រុសដែលមានឈ្មោះដើម Kim Tae-hyung ទទួលបានអ្នកតាមដានចំនួន ៧០ លាននាក់នៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលធ្វើឱ្យរូបលោកក្លាយជាបុគ្គលមានអ្នកតាមដានដល់ចំនួននេះក្នុងរយៈពេលលឿនបំផុតលើ Instagram។ សារព័ត៌មាន Koreaboo បានឱ្យដឹងថាគណនីផ្លូវការរបស់លោកឈ្មោះ @thv អាចទទួលបានអ្នកតាមដានយ៉ាងច្រើននេះជាមួយនឹងការបង្ហោះត្រឹមតែ ១៥០ ផុសប៉ុណ្ណោះ ដែលអាចបញ្ជាក់ពីឥទ្ធិពលមិនធម្មតារបស់លោក។

ជាមួយនឹងកំណត់ត្រាថ្មីនេះ V ក៏ជាតារាចម្រៀងទោលប្រុសកូរ៉េដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram និងជាតារាចម្រៀង K-Pop បុរសដែលមានអ្នកតាមដានច្រើនជាងគេលំដាប់ទីពីរនៅលើ Instagram ដោយចាញ់តែគណនីក្រុមរបស់ខ្លួនមួយប៉ុណ្ណោះគឺ BTS ដែលមានអ្នកតាមដានចំនួន ៧៧ លាននាក់គិតត្រឹមថ្ងៃទី១៣ ខែមករានេះ។

គួរបញ្ជាក់ថា V បានបង្កើតគណនី Instagram ផ្ទាល់ខ្លួនរបស់ខ្លួនរួមជាមួយសមាជិកដទៃទៀតក្នុងក្រុមនៅឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមក តារាវ័យ ៣០ឆ្នាំរូបនេះបានបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅលើវេទិកានេះ ដែលរួមមានទាំងកំណត់ត្រាសម្រាប់ការឈានដល់ចំនួនអ្នកតាមដាន ១ លាននាក់ និង ១០ លាននាក់លឿនបំផុត។ មិនតែប៉ុណ្ណោះ លោក​ក៏​ត្រូវ​បាន​​រាយការណ៍​ថា​បាន​កាន់​កំណត់ត្រា​សម្រាប់​ការ​បង្ហោះ​នៅ​លើ Instagram ដែល​មាន​អ្នក Like ​ច្រើន​បំផុត​ក្នុងចំណោមបុគ្គលល្បី​កូរ៉េ​ក្នុង​ឆ្នាំ ២០២៥ ដោយ នៅលើការបង្ហោះតែ ១ ផុសរបស់លោក​មាន​អ្នក​ Like រហូតដល់​ជាង ១៧.៧ លាន​នាក់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *