កូនកាត់ខ្មែរបារាំង Mélia Constantin ជាតារាស្រីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមិនថាក្នុងស្រុក និងក្រៅស្រុកឡើយ ដោយកេរ្តិ៍ឈ្មោះ និងរូបសម្រស់ល្អល្អះ ពិបាកនឹងពណ៌នា។ មាលា តែងតែទទួលបានការកោតសរសើរក្នុងការស្លៀកពាក់ រៀបចំខ្លួន មិនថាក្នុងសម្លៀកបំពាក់បែបណាឡើយ នាងស្រស់ស្អាតគ្រប់ទម្រង់។


ជាតារាបង្ហាញម៉ូដ ការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីប្រទេសផ្សេងៗ ឬម៉ូដប្លែកៗ Mélia Constantin ពិតជាមិនដែលខ្លាចរអាឡើយ ហើយថ្មីៗនេះនាងក៏បានជ្រើសរើសសាកឈុតប្រពៃណីឥណ្ឌា ដែលមានឈ្មោះថាសារី។ កញ្ញាកូនកាត់បារាំងខ្មែររូបនេះ មិនបានថតម្នាក់ឯងទេ នាងចាប់ដៃគូជាមួយមិត្តរួមអាជីព ពេជ្រ វត្តីសារ៉ាវឌ្ឍី។
ទាំងការផាត់មុខ និងគ្រឿងអលង្ការ កញ្ញា Mélia Constantin បានរៀបចំចេញមកយ៉ាងសមសួន ដូចនារីឥណ្ឌាពិតប្រាកដ។ សម្រាប់ទីតាំងថត មាលា បានជ្រើសរើសនៅខេត្តសៀមរាប ហើយជាកន្លែងពេញនិយមបំផុតនាពេលរាត្រី គឺ Pub Street។ សារីពណ៌ទឹកក្រូច ភ្លឺរលោង ធ្វើឲ្យសម្បុរស្បែក មាលា កាន់តែចែងចាំង ថែមមួយកម្រិតទៀត។
តារាសម្ដែង និងតារាបង្ហាញម៉ូដដែលមានរូបសម្រស់ និងរូបរាងស្រស់ស្អាតរូបនេះ នាងក៏ជាមនុស្សមានចំណេះដឹងផងដែរ។ ដូចនេះហើយកញ្ញាក៏មានឱកាសចេញទៅបង្ហាញម៉ូដនៅបរទេសច្រើន៕









រូបភាព៖ Mélia Constantin






















































Account
Security
Favourite Content