ការចាប់គូឬនិយាយលេងសើចថា V និង Jungkook គឺជាគូស្នេហ៍បានក្លាយជារឿងធម្មតាមួយសម្រាប់ក្រុមអ្នកគាំទ្រ។ យ៉ាងណាមិញ តាមការចុះផ្សាយកាលពីពេលថ្មីៗរបស់ Koreaboo សមាជិកក្រុម BTS ធ្លាប់បានធ្វើការឆ្លើយតបយ៉ាងគួរឱ្យចាប់អារម្មណ៍ទៅកាន់ ARMY ដែលបាន Ship លោកជាមួយមិត្តរួមក្រុម Jungkook នៅលើ Weverse។
ដើមហេតុដែលនាំឱ្យ V និយាយពីរឿងនេះ គឺដោយសារមុននេះ លោកបានបង្ហោះសារលើ Weverse ដោយនិយាយថាខ្លួនចង់គេងលក់ឲ្យបានលឿន ហើយបានសួរអ្នកគាំទ្រថាតើពួកគេមានយោបល់អ្វីខ្លះអំពីរបៀបគេងលក់ឲ្យបានលឿន។
ពេលនោះ អ្នកគាំទ្រម្នាក់បានឆ្លើយតបទៅនឹងការបង្ហោះនេះថា៖ “ខ្ញុំដឹង Oppa! សាកមើលរូបភាពរបស់ Jungkook oppa ដែលអ្នកស្រលាញ់ទៅនឹងឆាប់គេងលក់” ដែលបន្ទាប់មក V បានឆ្លើយតបទៅនឹង Comment នេះថា៖ “ឈប់ស្រមើស្រមៃទៀតទៅ វាមិនល្អទេ”។
អ្នកគាំទ្រជាច្រើនបានគាំទ្រ V និងការលើកឡើងរបស់លោក ដោយនិយាយថា ទោះបីជាការចាប់គូតារាជារឿងសប្បាយ ឬកំប្លែងក្នុងចំណោមអ្នកគាំទ្រក៏ដោយ ប៉ុន្តែការលេងខ្លាំងដល់កម្រិតនេះអាចធ្វើឱ្យអាយដលរបស់ពួកគេមិនស្រួលចិត្តនោះឡើយ ៕


























































Account
Security
Favourite Content