បញ្ចប់ភារកិច្ចជាតិភ្លាម Suga បង្កើតមូលនិធិថ្មីក្រោមឈ្មោះរបស់ខ្លួន ព្រមទាំងបរិច្ចាគ ៥ ពាន់លានវ៉ុនជួយអ្នកជំងឺអូទីស្សឹម

Suga សមាជិកក្រុមចម្រៀង BTS បានបរិច្ចាគប្រាក់ចំនួន ៥ ពាន់លានវ៉ុន (ប្រហែល ៣,៦ លានដុល្លារ) ដើម្បីបង្កើតមជ្ឈមណ្ឌល Min Yoon-gi ជាកន្លែងថែទាំពិសេសមួយដែលផ្ដល់ការគាំទ្រដល់អ្នកមានជំងឺអូទីស្សឹម និងជួយឱ្យពួកគេចូលរួមចំណែកបានកាន់តែល្អប្រសើរក្នុងសង្គម។

នៅថ្ងៃទី២៣ ខែមិថុនា សមាជិក BTS រូបនេះបានចូលរួមក្នុងពិធីអបអរសាទរមួយធ្វើឡើងនៅមន្ទីរពេទ្យ Severance ភាគខាងលិចទីក្រុងសេអ៊ូល។ ដាក់ឈ្មោះតាមឈ្មោះពិតរបស់លោក មជ្ឈមណ្ឌល Min Yoon-gi នឹងមានទីតាំងនៅជាន់ទី ១ នៃអគារ Jejung Hall នៅសាខា Sinchon របស់មន្ទីរពេទ្យ Severance ដោយរំពឹងថានឹងបញ្ចប់ការសាងសង់នៅខែកញ្ញា។

មជ្ឈមណ្ឌលនេះនឹងផ្តល់ការគាំទ្រផ្នែកភាសា សតិអារម្មណ៍ និងអាកប្បកិរិយាសម្រាប់អ្នកជំងឺអូទីស្សឹមវ័យក្មេង រួមជាមួយនឹងការព្យាបាល និងកម្មវិធីផ្សេងៗដែលត្រូវបានបង្កើតឡើងដោយសហការជាមួយគ្លីនិកស្រាវជ្រាវ ។

យោងតាមមន្ទីរពេទ្យ Severance បានឱ្យដឹងថា Suga បានបង្ហាញចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដល់កុមារ និងក្មេងជំទង់ដែលមានជំងឺអូទីស្សឹម ជាពិសេសក្នុងការទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត និងប្រើតន្ត្រីដើម្បីជួយដល់ដំណើរការនោះ។

យោងតាមមន្ទីរពេទ្យបានឱ្យដឹងថា Suga បានចូលរួមផ្ទាល់ក្នុងការបង្កើតកម្មវិធីព្យាបាលដោយតន្ត្រីដោយបានចូលរួមវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធពីខែមីនាដល់ខែមិថុនាឆ្នាំនេះនៅរៀងរាល់ចុងសប្តាហ៍ក្នុងអំឡុងពេលនៃការឈប់សម្រាកការងារបម្រើសេវាសង្គមរបស់លោក។

តារាវ័យ ៣២ឆ្នាំរូបនេះបានចាប់ផ្តើមធ្វើការជាមួយសាស្រ្តាចារ្យ Cheon Keun-ah មកពីនាយកដ្ឋានចិត្តសាស្ត្រនៅមន្ទីរពេទ្យ Severance ក្នុងខែវិច្ឆិកា។ នៅទីនោះ លោកបានដឹងថាការព្យាបាលរយៈពេលខ្លីដែលមានស្រាប់គឺមិនគ្រប់គ្រាន់ក្នុងការបង្កើតលទ្ធផលជាក់ស្តែងសម្រាប់អ្នកមានជំងឺអូទីស្សឹមនោះទេ។ ដូច្នេះហើយ លោកក៏​បាន​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ដល់​កម្មវិធី​ព្យាបាល​រយៈពេល​វែង​ដែល​មាន​រយៈពេល​ជាង ១០ ឆ្នាំ ដែលនេះ​ជា​ការ​បរិច្ចាគ​ដ៏​ធំ​បំផុតមិនធ្លាប់មានពីសំណាក់​សិល្បករ​​។ នេះ​បើ​យោង​តាមមន្ទីរពេទ្យ Severance។

គួរបញ្ជាក់ថា Suga ទើបតែបានបញ្ចប់កាតព្វកិច្ចផ្នែកបម្រើសេវាសង្គម នៅថ្ងៃទី ២១ ខែមិថុនា និងជាសមាជិកចុងក្រោយក្នុងចំណោមសមាជិកទាំង ៧ របស់ BTS ដែលបានបញ្ចប់កាតព្វកិច្ចជាតិរយៈពេលជាង ១ឆ្នាំកន្លះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *