Top 8 Keyword Challenge នៃ Miss Universe Cambodia 2025 ដែលអាចចូលទៅកាន់វគ្គ Debate

Miss Universe Cambodia 2025 ចម្រាញ់​បាន​បេក្ខនារី​ជើង​ខ្លាំង ៨ រូប ដែល​អាច​ឆ្លង​ផុត​វគ្គ​ប្រកួត ពាក្យគន្លឹះ ឬ Keyword Challenge។ ការ​បកស្រាយ​របស់​បេក្ខភាព​ទាំង ២០ នាក់ សុទ្ធតែ​ធ្វើ​បាន​ល្អ និង​មាន​ភាព​រស់រវើក ហើយ​ក៏​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​ចូល​រួម​ទស្សនា ព្រម​ទាំង​គណៈកម្មការ​ផង​ដែរ។

ក្រោយ​រក​ឃើញជើង​ខ្លាំង ៨ រូប​ហើយ អ្នក​ទាំង​នោះ​មិន​ទាន់​ចប់​បេសកកម្ម​ឡើយ ដោយ​បេក្ខភាព​ឈ្នះ​ពី​វគ្គ Keyword Challenge នឹង​បែងចែក​ជា ២ ក្រុម ហើយ​ក៏​នឹង​បន្ត​ទៅ​កាន់​វគ្គ Debate Challenge នៅ​សប្ដាហ៍​ក្រោយ។

ងាក​មក​មើល​ពី​បេក្ខភាព Miss Universe Cambodia 2025 ដែល​បាន​ជាប់​ក្នុង​វគ្គ Keyword Challenge មាន​ដូចជា ថៃ នារីសុជាតា MUC07, រ៉េត ស្រីនាថ MUC01, ចាន់ ម៉ាលីស MUC09, ពេជ្រ វត្តីសារ់ាវឌ្ឍី MUC19, សុខគា គីមលាង MUC15, ហ៊ុន ស្រីខួច MUC11, ដន បញ្ញា MUC04 និង សៅ ពេជ្រម៉ារីណា MUC02។

ការបកស្រាយ ការប្រកួតប្រជែងពាក្យគន្លឹះ (Keyword Challenge) របស់​បេក្ខនារី​ទាំងអស់ គឺ​ពឹង​លើ​ការ​ចាប់​សន្លឹក​ឆ្នោត​ដោយ​ខ្លួនឯង ហើយ​ពិធី​ករ​គឺជា​អ្នក​អានសំណួរ និងមាន​រយៈពេល​ឆ្លើយ​ម្នាក់​ៗ​មាន​ត្រឹម ១ នាទី​តែ​ប៉ុណ្ណោះ។ Topic ផ្សេង​ៗ​គ្នា ក្នុង​នោះ

  • រ៉េត ស្រីនាថ «The UN Sustainable Goal»
  • សៅ ពេជ្រម៉ារីណា «LGBTQ Community»
  • ពេជ្រ វត្តីសារ៉ាវឌ្ឍី «Cancel Culture»
  • ហ៊ុន ស្រីខួច «Access to Education»
  • ថៃ នារីសុជាតា «Media Literacy»
  • សុខគា គីមលាង «Artificial Intelligence»
  • ដន បញ្ញា «Angkor Sangkrantra»
  • ចាន់ ម៉ាលីស «Cyber Bully»

គួរ​បញ្ជាក់​ថា បេក្ខជន​ទាំង ២០ នៃ Miss Universe Cambodia 2025 កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ហើយ​ក៏​នៅ​សល់​ការ​ប្រកួត​ប្រជែង​ជាច្រើន​ទៀត​ដែរ ទម្រាំ​ដល់​ថ្ងៃ​ប្រកួត​បឋម និង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

រូបភាព៖ Fiyata និង Miss Universe Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *