មោទនភាពរបស់កូរ៉េខាងត្បូង! BTS ត្រូវបានជ្រើសរើសជានិមិត្តរូបជាតិក្នុងការផ្សាយលទ្ធផលបោះឆ្នោតប្រធានាធិបតីទី ២១

ថ្មីៗនេះប្រធានាធិបតីទី ២១ របស់ប្រទេសកូរ៉េខាងត្បូងលោក Lee Jae Myung បានចាប់ផ្ដើមអាណត្តិថ្មីរបស់លោកជាផ្លូវការនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងសំឡេងឆ្នោត ៤៩.៣១% ដោយលោកត្រូវបានគេរំពឹងទុកថានឹងអាចបញ្ចប់ភាពវឹកវររយៈពេលប្រាំមួយខែដោយសារច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី Yoon Suk Yeol ។

មុនពេលប្រកាសលទ្ធផលនៃការបោះឆ្នោត ស្ថានីយទូរទស្សន៍ធំមួយរបស់កូរ៉េខាងត្បូងគឺ MBC បានចេញផ្សាយនូវវីដេអូរាប់ថយក្រោយរបស់ដែលផលិតដោយបច្ចេកវិទ្យា AI ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោត។ ក្នុងនោះវត្តមានរបស់ក្រុមចម្រៀងយក្សប្រចាំកូរ៉េខាងត្បូង BTS ក៏បានធ្វើឱ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើលមិនស្ទើរនោះទេជាមួយនឹងវីដេអូក្រោមប្រធានបទ “ប្រជាធិបតេយ្យម្តងទៀត៖ ជម្រើសឆ្នាំ ២០២៥”។  

“That Day, Together Now” ជាចំណងជើងនៃវីដេអូត្រូវបានបង្ហាញឱ្យឃើញពីស្មារតីនៃការផ្សាភ្ជាប់អតីតកាល និងបច្ចុប្បន្ន ដោយរំលេចឡើងនូវឯករាជ្យភាព លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមតាមរយៈសាច់រឿងនៅក្នុងវីដេអូផងដែរ។ ការបង្ហាញខ្លួនរបស់ BTS នៅក្នុងវីដេអូត្រូវបានប្រជាជនកូរ៉េខាងត្បូងចាត់ទុកជានិមិត្តរូបនៃប្រទេស ក្រោយពេលដែលឃើញពីភាពស្រដៀងគ្នាក្នុងនាមជាអ្នកដឹកនាំរវាងក្រុមចម្រៀងបុរសទាំង ៧ នាក់នេះជាមួយនឹងប្រធានាធិបតីទី ៦ របស់កូរ៉េ Kim Gu ដែលជាមេដឹកនាំចលនាឯករាជ្យកូរ៉េខាងត្បូងប្រឆាំងនឹងចក្រភពជប៉ុនក្នុងសម័យសង្គ្រាម។

ជាពិសេសនៅត្រង់ឈុតដែលបានរំឮកពីការធ្វើសេចក្តីថ្លែងការណ៍របស់ Kim Gu ថា “យើងបានចូលដល់សម័យកាលដែលប្រជាជាតិរបស់យើងទាំងមូលកំពុងឈានជើងទៅកាន់ឆាកពិភពលោក” ទន្ទឹមគ្នានឹងពេល RM មេក្រុម BTS បានថ្លែងសុន្ទរកថាពិសេសនៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៨ ថា “ជំនួស​ឱ្យការ​យល់​សប្តិ​ពេល​សម្លឹង​មើល​ផ្កាយ ដូច្នេះ​សូម​អ្នក​ទាំង​អស់​គ្នា​បោះ​ជំហាន​ទៅ​មុខ​ទៀត។ ចំណុចល្អដែលអ្នកទាំងពីរបានចែករំលែកទៅដល់ប្រជាជនគឺការបណ្ដុះក្ដីសុបិន និងពង្រឹងឆន្ទៈក្នុងនាមជាសកម្មជនឯករាជ្យកាលពីអតីតកាល និងតារាខេប៉ុបមានឥទ្ធិពលក្នុងពេលបច្ចុប្បន្ន។

មិនត្រឹមប៉ុណ្ណេះក្រុម BTS ដែលជា “21st century pop icons” ថែមទាំងត្រូវបានគេសរសើរជានិមិត្តរូបឈានមុខសម្រាប់យុវជនក្រោយក្នុងការកសាងប្រទេស​ និងនាំយកអត្តសញ្ញាណរបស់កូរ៉េខាងត្បូងទៅកាន់ពិភពលោកផងដែរ។ ជាពិសេសសល់ពេលមិនយូរទេដែលអ្នកទាំង ៧ វិលត្រលប់មកវិញ ដោយអ្នកគាំទ្រកាន់តែសង្ឃឹមថា BTS នឹងនាំមកនូវយុគសម័យថ្មីនៃតន្រ្តីខេប៉ុបមកបង្ហាញទៅកាន់ពិភពលោកបន្ថែមទៀតផងដែរ។

គួររំឭកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមចម្រៀងបុរស BTS បានក្លាយជាមោទនភាពរបស់ជាតិតាមរយៈស្នាដៃតន្ក្រីរបស់ពួកគេ ការលើកទឹកចិត្ត និងបណ្ដុះបណ្ដាលដោយទ្រឹស្ដីល្អៗទៅកាន់បណ្ដាអ្នកគាំទ្រនៅជុំវិញពិភពលោក ជាពិសេសក៏ជាក្រុមចម្រៀងបុរសខេប៉ុបដំបូងបង្អស់បោះជំហានទៅកាន់ឆាកអន្តរជាតិចូលរួមជាមួយពិភពលោកក្នុងយុទ្ធនាការនានាថែមទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *