នៅថ្ងៃទី ៤ ខែមិថុនា ថ្មីៗនេះក្រុមយោធាប្រចាំប្រទេសកូរ៉េខាងត្បូងបានរៀបចំការប្រកួតប្រជែងធ្វើបទបង្ហាញក្រោមប្រធានបទ “Strong Warrior, Army! Presentation Contest” ដែលមានការចូលរួមពីទាហាន និងបុគ្គលិកស៊ីវិលប្រមាណ ១៧០ នាក់។ ក្នុងចំណោមនោះ J-Hope សមាជិកក្រុម BTS ក៏មានវត្តមានចូលរួមកម្មវិធីប្រកួតប្រជែងដែរ។


នៅក្នុងកម្មវិធីនោះ J-hope បានបង្ហាញមោទនភាពរបស់លោកដែលបានធ្វើជាទាហានសម្រាប់ប្រទេសកូរ៉េខាងត្បូង និងរបៀបដែលអ្នកគាំទ្ររបស់លោកបានចែករំលែកពីការដឹងគុណរបស់ពួកគេចំពោះសមាជិកក្រុមទាំង ៧ នាក់សម្រាប់ការចូលបម្រើក្នុងជួរកងទ័ព។ ក្រោយពីបានឮសម្ដីអ្នកគាំទ្រហើយ លោកមានអារម្មណ៍ថាខ្លួនបានចំណាយពេលវេលាដ៏មានន័យ និងមោទនភាពជាខ្លាំងដែលបានចូលបម្រើជាទាហានរបស់ប្រទេសកំណើត។
“នៅពេលទាហានថ្មីៗបញ្ចប់ការបណ្តុះបណ្តាល ពួកគេប្រាប់ខ្ញុំថា ‘វាជាកិត្តិយសណាស់ដែលបានហ្វឹកហាត់ជាមួយអ្នក។’ រាល់លើកខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងបោះជំហានដ៏មានអត្ថន័យជាមួយអ្នកដែលជាសសរទ្រូងសន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូង។ វាដូចជាកាលដែលខ្ញុំបានចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌របស់ប្រទេសកូរ៉េដោយញើស ឈាម និងទឹកភ្នែកលើឆាកដែរ គ្រាន់តែឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្ញុំបានចូលរួមចំណែកក្នុងវិធីផ្សេង គឺក្នុងនាមជាទាហាន។ ការបម្រើការងារជាទាហាននៅកូរ៉េខាងត្បូង ជាកន្លែងដែលវត្តមានរបស់ខ្ញុំអាចជាប្រភពនៃកម្លាំង ធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងណាស់”។ សម្ដី J-hope បាននិយាយដែលធ្វើឱ្យគ្រប់គ្នាទះដៃសម្រាប់សុន្ទរកថារបស់គេ។
បន្ទាប់ពីបញ្ចប់សុន្ទរកថា J-Hope ក៏បានឈ្នះនូវពានរង្វាន់ធំដែលជាស្នាដៃលើកកិត្តិយសមួយក្នុងជួរកងទ័ព ថែមទាំងមានប្រាក់រង្វាន់ប្រមាណ ៥០ ម៉ឺនវ៉ុនប្រហែល ៣៦០ ដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថាបើមិនមានអ្វីប្រែប្រួលនោះទេ J-Hope នឹងក្លាយជាសមាជិកទីពីរបន្ទាប់ពី Jin ដែលត្រូវបានបញ្ចប់កាតព្វកិច្ចយោធាជាផ្លូវការ៕


























Account
Security
Favourite Content