ថ្មីៗនេះសមាជិកទាំងអស់នៃក្រុមចម្រៀងនារី Brown Eyed Girls រួមមាន Miryo, Narsha, JeA និង Ga In បានបង្ហាញខ្លួននៅក្នុងកម្មវិធីវិទ្យុ KFN Miryo’s Freestyle ដោយបានជជែកគ្នាពីប្រធានបទផ្សេងៗជាច្រើន។ នៅក្នុងនោះផងដែរ Ga In កូនពៅនៃក្រុមចម្រៀងនារីក៏ទទួលបានការចាប់អារម្មណ៍ជាមួយនឹងម៉ូដសក់ដ៏គួរឱ្យស្រឡាញ់គឺសក់ខ្លីអមដោយរមូររាងទឹករលក។

លើសពីនេះ នៅពេលមានសំណួរអំពីស្ថានភាពបច្ចុប្បន្នរបស់នាង កូនពៅរូបនេះបានឱ្យដឹងថាសព្វថ្ងៃនាងនៅតែតមអាហារ និងមើលថែខ្លួនឯងដដែល។ ចម្លើយមួយនេះបានធ្វើឱ្យសមាជិកកូនបង JeA ផ្ទុះសំណើចហើយក៏មិននឹកស្មានថានាងនៅតែតមអាហារដដែល។ ខណៈ Miryo ជាសមាជិកម្នាក់ និងពិធីការិនីក្នុងកម្មវិធីបានបញ្ចេញមតិថាការកំណត់របបអាហាររបស់ Ga In កំពុងដំណើរការ និងមានប្រសិទ្ធភាព ជាពិសេសនៅពេលដែលនាងស្លៀកពាក់បែបស៊ិចស៊ីបែបនេះ។


ជាការឆ្លើយតប កូនពៅរូបនេះក៏បានបកស្រាយថានាងកំពុងថែរក្សារាងដោយអនុវត្តនូវផែនការរបបអាហារ ហើយបើទោះបីជាវាមិនទាន់មានភាពច្បាស់លាស់ក៏ដោយ ក៏នាងបានព្យាយាមគ្រប់គ្រងនូវភាពរឹងមាំ និងរូបរាងរបស់ខ្លួនតាមវិធីផ្សេងៗដូចគ្នា។ នាងធ្វើដូចនេះគឺដើម្បីបង្ហាញរូបភាពដ៏ល្អទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសអ្នកគាំទ្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បន្ទាប់ពីឮថា Ga In ត្រៀមបង្ហាញអ្វីមួយដល់មហាជន Miryo ក៏បានសួរអំពីសកម្មភាពជាតារាទោលរបស់នាងផងដែរ។ Ga In ពិតជាបានឆ្លើយតបថានាងកំពុងព្យាយាមធ្វើអ្វីថ្មីៗ ហើយក៏កំពុងពិសោធន៍ជាមួយនឹងរូបរាងប្លែកៗដើម្បីស្វែងរកឱ្យឃើញនូវស្ទីលដែលល្អបំផុត។ ជាក់ស្ដែងដូចជាការលេងម៉ូដសក់ខ្លីជាដើម ប្រសិនបើមិនដំណើរនាងនឹងសាកល្បងជាមួយម៉ូដសក់វែងវិញម្ដង។ ជាថ្មីម្ដងទៀត នាងបានបញ្ជាក់ថាពេលនេះនាងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បងរបស់ថ្មីជាច្រើន ៕























Account
Security
Favourite Content