Narsha សមាជិក Brown Eyed Girls ប្រកាសចេញអាល់ប៊ុមទោលដំបូងក្រោយខកខានអស់ ១៣ ឆ្នាំ

Narsha គឺសមាជិក​ម្នាក់នៃ​ក្រុមខេប៉ុបជំនាន់ទី២​ Brown Eyed Girls ដែលជាម្ចាស់បទ Abracadabra ដ៏មានប្រជាប្រិយភាព និងកេរ្ដិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅក្នុងវិស័យខេប៉ុប។ ថ្មីៗនេះក្រុមហ៊ុនរបស់នាងក៏បានចេញមកបញ្ជាក់ដែរថាអាល់ប៊ុមទោលរបស់ Narsha នឹងត្រូវចេញផ្សាយនៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះហើយ។

ការវិលមកវិញក្រោយបាត់មុខអស់រយៈពេល ១៣ ឆ្នាំកន្លងមកនេះ Narsha នឹងនាំមកជាមួយនូវទឹកដមសំឡេងដ៏ពិសេសរបស់នាងដែលអាចទាក់ទាញចិត្តអ្នកស្ដាប់ឱ្យលន្លង់លន្លោចទៅតាមបទចម្រៀងតាមរយៈអារម្មណ៍មនោសញ្ចេតនាជម្រៅផងដែរ។

ទន្ទឹមនឹងនេះ ការបង្កើតអាល់ប៊ុមថ្មីនេះឡើងមក តារាចម្រៀងស្រីរូបនេះក៏មានគោលបំណងចង់បង្ហាញការសុំទោសយ៉ាងអស់ពីចិត្តទៅកាន់អ្នកគាំទ្ររបស់នាងសម្រាប់ការរងចាំដ៏យូរមួយនេះ។ ក្នុងការផលិតបទចម្រៀងនេះផងដែរ នាងបានសម្រិតសម្រាំងយ៉ាងខ្លាំងដោយធានាថាគម្លាតពីសិល្បៈចម្រៀងរយៈពេល ១៣ ឆ្នាំមកនេះនឹងមិនប៉ះពាល់ដល់ខ្លឹមសារបទចម្រៀងឡើយ។

សម្រាប់ការចេញអាល់ប៊ុមបទចម្រៀងទោលមួយនេះ Narsha បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការវិលត្រលប់មកវិញជាថ្មីម្ដងរបស់នាង ហើយនាងបានគិតថាការស្ងៀមស្ងាត់អស់រយៈពេលដ៏យូរបែបនេះធ្វើឱ្យនាងមានអារម្មណ៍ប្រៀវដូចជាដោះស្រាយសមីការដ៏លំបាកមួយ។

នាងបានបន្ថែមថាទោះបីជាយ៉ាងណា ការសហការជាមួយរៀមច្បង Lee Hyeon Do គឺជាបទពិសោធន៍ និងការលើកទឹកចិត្តមួយដែលអាចជួយបន្ធូរបន្ថយសម្ពាធរបស់នាងបានខ្លះផងដែរ។ Narsha បានចែករំលែកពីការតាំងចិត្តរបស់នាងដែរថាក្រុមការងារព្រមទាំងខ្លួននាងផ្ទាល់ពិតជាបានខិតខំប្រឹងប្រែងធ្វើការទៅលើអាល់ប៊ុមនេះមែនទែន ដូច្នេះនាងសង្ឃឹមថាអ្នកគាំទ្រដែលបានចាកចេញទៅនឹងត្រលប់មករួមជាមួយគ្នាវិញ។ មិនត្រឹមប៉ុណ្ណេះ នាងក៏ចង់ប្រាប់ទៅដល់មហាជនទាំងអស់ដែរថា នាងមិនបានចូលនិវត្តន៍ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម