ទាំងកម្មវិធីប្រពៃណី និងបែបអឺរ៉ុប អ្នកផលិតមាតិកា ពេជ្រ ពិសី និងគូដណ្ដឹង មិនចោលទាំងពីរ

អ្នក​ផលិត​មាតិកា​រូប​ស្រស់ ពេជ្រ ពិសី និង​គូ​ដណ្ដឹង​បាន​បង្ហាញ​សកម្មភាព​ជា​ច្រើន​ទាក់ទិន​នឹង​ការ​រៀបចំពិធីមុនមង្គលការ​ មិន​ថា​ជា​កម្មវិធី​បែប​ប្រពៃណី​ និងកម្មវិធី​បែប​ពួក​អឺរ៉ុប​នោះ​ទេ។ ដោយឡែក ថ្មីៗ​នេះ​ ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​សកម្មភាព​បែប​អឺរ៉ុប​ជាមួយ​ការ​សុំ​រៀប​ការ​ក្នុង​ឈុត​ពណ៌​ស​ទាំង​កូន​ក្រមុំ-កំលោះ​និង​អ្នក​ចូលរួម។

មុន​ថ្ងៃ​រៀបការមកដល់ ថៅកែ​ស្រី​វ័យ​ក្មេង​ដែល​ជា​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ ​ហើយ​ក៏​ជា​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី និង​គូ​ដណ្ដឹងបាន​បង្ហាញ​សកម្មភាព​ជា​បន្ត​បន្ទាប់​ទាំង​បែប​ប្រពៃណី​និង​បុរាណ។ ដោយ​កាល​ពី​ប៉ុន្មាន​ខែ​មុន អ្នក​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ទៅ​ល​ឈុត​រៀប​ការ​បែប​ប្រពៃណី​បុរាណ​​នៅ​សម្អាង​ការ ប្រណិត​នារី ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ម្ចាស់​ហាង​ជា​ម្ដាយ​របស់​អ្នក​ផលិត​មាតិកា ជា ស្រីនា។ បន្ទាប់មក អ្នក​ទាំង​ពីរ​ក៏​បាន​បង្ហោះ​រូបថត Pre-wedding លើ​ដែន​ដី​អង្គរ​ខេត្ត​សៀមរាប​ក្នុង​ឈុត​បែប​ប្រពៃណី​យ៉ាង​ស្រស់​ស្អាត​។

​ថ្មីៗនេះ ពេជ្រ ពិសី ត្រូវ​គូ​ដណ្ដឹងរៀបចំកម្មវិធី Surprise ដោយលុត​ជង្គង់​សុំ​រៀប​ការ​នៅ​មាត់​សមុទ្រតាម​បែប​ជនជាតិ​អឺរ៉ុប​។ ទាំង​កូន​ក្រមុំ-កំលោះ​និង​អ្នក​ចូលរួម​តម្រូវ​ស្លៀក​ឈុត​ស​ដែល​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​និង​ជា​សក្ខីភាព​ដល់​គូ​ស្នេហ៍​ទាំង​ពីរ។ កម្មវិធី​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​កម្មវិធី​បែប​អឺរ៉ុប​មួយ ហើយ​កាលពី​ឆ្នាំ ២០២១ អ្នក​ទាំង ២ ក៏បានភ្ជាប់ពាក្យ​បែប​តាប​ប្រពៃណី មាន​ចាស់ទុំ​សងខាង​ដឹងឮ។

តាម​រយៈ​សកម្មភាព​ជា​ច្រើន​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​មិន​ថា​បែប​ប្រពៃណី​និង​អឺរ៉ុប​តែង​ត្រូវ​បាន​ហ្វេន​និង​បណ្ដាញ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​លើក​យក​មក​ចែក​រំលែក​និង​ពោល​សរសើរ​ឥត​ដាច់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​និង​តស៊ូ​ជម្នះ​របស់អ្នកទាំងពីរក្នុង​រយៈពេល ៩ ឆ្នាំ​មក​នេះ។ គួរ​ឱ្យ​ដឹង​ថា ពេជ្រ ពិសី និង​គូ​ដណ្ដឹងត្រៀមចូល​រោង​ការ​ក្នុង​ខែ កុម្ភៈ ឆ្នាំ​ក្រោយ​នេះ​ហើយ៕

រូបភាព ៖ Pich Pisey – ពេជ្រ ពិសី 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *