ចាយលុយផលិតមួយភាគៗរាប់លានដុល្លារ ពេលនេះរឿង “Genie, Make a Wish” ប្រឈមការខាតបង់ធ្ងន់ ក្រោយរឿងពេញបែកធ្លាយ

រឿងភាគថ្មីកូរ៉េ ‘Genie, Make a Wish’ កំពុងជួបបញ្ហាធ្លាក់ចុះចំនួនទស្សនា បន្ទាប់ពីភាគទាំងអស់នៃស៊េរីមួយនេះត្រូវបានរកឃើញនៅលើគេហទំព័រខុសច្បាប់។

‘Genie, Make a Wish’ គឺជាស្នាដៃមានការទន្ទឹងរង់ចាំបំផុតពី Netflix សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ ជាមួយនឹងតម្លៃផលិត 2 ពាន់លានវ៉ុន (ប្រហែល 1.48 លានដុល្លារអាមេរិក) ក្នុងមួយភាគ ដោយតួឯកត្រូវបានគេរាយការណ៍ថាអាចរកចំណូលបាន 300 លានវ៉ុន (ប្រហែល 222,000 ដុល្លារ) ក្នុងមួយភាគ។

ទោះយ៉ាងណាបច្ចុប្បន្ន រឿងនេះកំពុងទទួលរងគ្រោះដោយសារការបែកធ្លាយខុសច្បាប់ ដោយយោងតាមប្រភពផ្ទៃបានឱ្យដឹងកាលពីថ្ងៃទី 6 ខែតុលា រឿងទាំងមូលកំពុងត្រូវបានចាក់ផ្សាយសម្រាប់ការទស្សនាឥតគិតថ្លៃនៅលើគេហទំព័រមាតិកាវីដេអូខុសច្បាប់។

សម្ដែងតួឯកដោយ តារាជួរមុខ Kim Woo Bin និង Suzy រឿងភាគបែបកំប្លែងនិងមនោសញ្ចេតនា ‘Genie, Make a Wish’ ដែលមានសាច់រឿងនិយាយពីអារក្សចង្កៀងនិងនារីគ្មានអារម្មណ៍ បានទទួលការចាប់អារម្មណ៍យ៉ាងសម្បើម តាំងពីមុនពេលចេញផ្សាយ ស្របពេល អ្នកនិពន្ធល្បី Kim Eun Sook (អ្នកនិពន្ធរឿង ‘Descendants of the Sun, ‘Guardian: The Lonely and Great God’ និង ‘The Glory’) មកចូលរួមសហការជាមួយដែរ។

ក្រុមហ៊ុន Netflix បានជ្រើសរើសយុទ្ធសាស្រ្តនៃការចេញផ្សាយភាគទាំង 13 ក្នុងពេលតែមួយនៅថ្ងៃទី 3 ដើម្បីទាញយកប្រយោជន៍ពីការកើនឡើងចំនួនទស្សនាក្នុងថ្ងៃឈប់សម្រាកបុណ្យសែនព្រះខែ ថែមទាំងមានវត្តមានតារាសម្ដែងកិត្តយសសុទ្ធតែជាតារាជួរមុខដូចជា Song Hye Kyo និង Daniel Henney មកបន្ថែមការចាប់អារម្មណ៍។

ត្រឹមតែមួយថ្ងៃបន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី 3 ខែតុលា ក្រុមហ៊ុន Netflix បានប្រកាសថារឿងភាគ Original ថ្មី ‘Genie, Make a Wish’ បានឡើងដល់ចំណាត់ថ្នាក់លេខ 1 នៅលើតារាង ‘Today’s Top 10 Series in Korea’ បើទោះបីមានការរិះគន់ខ្លះថាមានសាច់រឿងរាក់ពេកក្ដី។

គួរបញ្ជាក់ថា បញ្ហានៃការលេចធ្លាយគេហទំព័រខុសច្បាប់នេះគឺជាបញ្ហារសើបខ្លាំងដែលអាចកំណត់ភាពជោគជ័យ ឬបរាជ័យនៃមាតិកា Original។ យុទ្ធសាស្ត្ររបស់ Netflix ក្នុងការចេញផ្សាយមាតិកាសំខាន់ៗទូទាំងពិភពលោកក្នុងពេលដំណាលគ្នា ដោយមិនគិតពីភាពខុសគ្នានៃពេលវេលារវាងប្រទេស គឺជាវិធានការយ៉ាងជាក់លាក់មួយដើម្បីការពារការលេចធ្លាយបែបនេះ។

អ្នកនៅក្នុងឧស្សាហកម្ម Streaming ទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលភាពយន្តដែលត្រូវបានរំពឹងទុកខ្ពស់បែរត្រូវបានលេចធ្លាយនៅលើបណ្តាញផ្សាយខុសច្បាប់ភ្លាមៗបន្ទាប់ពីការចេញផ្សាយ ស្របពេលផលិតករបង្ហាញភាពអស់សង្ឃឹមក្នុងការប្រឈមមុខនឹងស្ថានភាពនេះ។

កន្លងមក ការវិនិយោគធំៗដូចជា ‘Squid Game 3’ ដែលជាចំណងជើងធំបំផុតប្រចាំឆ្នាំរបស់ Netflix និងរឿង ‘Tempest’ របស់ Disney+ ក៏ត្រូវបានលេចធ្លាយជាបន្តបន្ទាប់នៅលើគេហទំព័រចាក់ផ្សាយខុសច្បាប់ផងដែរ។

ការប៉ាន់ប្រមាណក្នុងឧស្សាហកម្មនេះបង្ហាញថា ការខាតបង់ដែលបណ្តាលមកពីការលេចធ្លាយនៅលើគេហទំព័រចែកចាយខុសច្បាប់មានចំនួនប្រហែល 5 ពាន់ពាន់លានវ៉ុន (ឬប្រហែល 3.7 ពាន់លានដុល្លារ) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *