កូនស្រី ចន ច័ន្ទលក្ខណា និងកូនពៅ ម៉េង កែវពេជ្ជតា ពួតដៃគ្នាជួយថតប្រម៉ូតផលិតផលដូចម្តាយៗ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ជំនួស​ដៃ​ជើង​ម៉ាក់​​ៗ​បាន​ហើយ ​​​កូន​ស្រី​ទាំង​ពីរ​​របស់​តារា​សម្ដែង​ ចន ​ច័ន្ទលក្ខណា​ និងតារាចម្រៀង ​ម៉េង​ កែវ​​ពេជ្ជតា​ បាន​ជួយ​ការងារ​​អ្នក​​​ជា​ទី​​ស្រលាញ់​តាម​រយៈ​ការ​ថត​​​ប្រូម៉ូត​ផលិតផល​ ខណៈ​​អ្នក​ម្ដាយ​​របស់​ស្រី​ស្អាត​ទាំង​ពីរ​ជា​ BA ​តំណាង​ផលិតផល​មួយ​នោះ​។

​​កូន​ស្រី​​តារា​សម្ដែង ​និង​បង្ហាញ​ម៉ូដ ចន​ ច័ន្ទលក្ខណា​ និង​កូន​ស្រី​​​​អ្នក​នាង ​ម៉េង​ កែវ​​ពេជ្ជតា បាន​ឆ្លៀត​ពេល​ទំនេរ​ពី​​​សិក្សា​ និង​ការងារ​ផ្ទាល់​ខ្លួនមកជួយ​ការងារ​អ្នក​ម្តាយ​តាម​រយៈ​ការ​ជួយ​ថត​ប្រូម៉ូត​ផលិតផល​ដែល​ម្ដាយ​របស់ពួកគេជា BA។​​ ​​នេះ​ជា​លើក​ដំបូង​ក្នុង​ការ​ប្រឡូក​របស់​អ្នក​ទាំង​ពីរ​ប៉ុន្តែ​ទាំង​​ ជូលី និង​ អូន​ ផ្អែម​ អាច​ធ្វើ​បាន​យ៉ាង​ល្អ​ ​​​ព្រោះអ្នកទាំងពីរមិន​ត្រឹម​មាន​សម្រស់​ស្រស់​ស្អាត​ ថែមទាំងមាន​ទេពកោសល្យ​ និង​​ចំណុច​ទាក់​ទាញពិសេស​រាង​ៗ​ខ្លួន ពិសេស​កម្ពស់​​។ ពិត​ជា​គួរ​ឱ្យ​សរសើរ​យុវតី​ទាំង​ពីរ​ដែល​ចេះ​រំលែក​ការ​លំបាក​របស់​​អ្នក​មាន​គុណ​។

បើ​និយាយ​ពី​រូប​សម្រស់​អូន​ ជូលី ​ពិត​ជា​ស្រស់​ស្អាត​ ហើយ​កម្ពស់​វិញ គឺ​មិន​ចាញ់​ម្ដាយ​ឡើយ​។ ​ចំណែក​ អូន​ ផ្អែម ​ក៏​មាន​លក្ខណៈ​ដូច​អ្នក​ម៉ាក់​ច្រើន​ជា​ពិសេស​អាច​លេង​ឧបករណ៍​តន្ត្រី​មួយ​ចំនួន​ដូច​ជា​ហ្គីតា ​និង​វីយូឡុង​បាន​ថែម​ទៀត​ផង​ ហើយ​ក៏​បាន​កម្ពស់​មិន​ធម្មតា​ដែរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ទាំង ជូលី​ និង ​ម៉េង​ ពេជ្ជតា​សង្វារ​ពេជ្រ​ សុទ្ធ​តែ​ត្រូវ​បាន​មហាជន​រំពឹង​ថា​អ្នក​ទាំង​ពីរ​នឹង​ក្លាយ​ជា​រលក​ក្រោយ​ដ៏​មាន​ឥទ្ធិពល​ដូច​អ្នក​ម្ដាយ​​របស់​ពួកគេ​ទាំង​ពីរ​ដែរ​។ អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ក្រោយ​តារា​ជើងចាស់​ដ៏​ចំណាន​ទាំង​ពីរ​បញ្ចប់​ជម្លោះ​រាប់​ឆ្នាំ​ភ្លាម ការងារ​ក៏​ហក់​ចូល​មក​ឲ្យធ្វើ​ជា​គូ​តែម្ដង៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *